មានដីឡូតិ៍ចង់សាងសង់ផ្ទះតាមក្ដីស្រមៃត្រូវគិតដល់ ៥ ចំណុចសិន

សង្គម​ និង​សេដ្ឋកិច្ច

អ្នកមានដីឡូតិ៍តែងតែប្រាថ្នាចង់សាងសង់ម៉ូតផ្ទះតាមក្ដីស្រមៃ ឬទៅតាមទឹកលុយ ដែលខ្លួនមាន។ យ៉ាងណាមិញ ការសាងសង់គេហដ្ឋានថ្មីជាក់ស្ដែង តែងតែជួបនូវបញ្ហា និងផលលំបាកជាច្រើន ពោលគឺមិនងាយស្រួល ដូចការគិតរបស់ម្ចាស់ដីឡើយ។ ថ្ងៃនេះ oknha news សូមណែនាំលោកអ្នកឱ្យដឹងអំពី ៥ ចំណុចសំខាន់ៗមុននឹងសាងសង់គេហដ្ឋានថ្មី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើ ៥ ចំណុចសំខាន់ៗនោះមានអ្វីខ្លះ ? តោះស្វែងយល់ទាំងអស់គ្នា៖

១. ការកំណត់ថវិកា៖ អ្នកត្រូវកំណត់ថវិកាជាមុនសិនពេលដែលចង់សាងសង់នូវគេហដ្ឋានថ្មីថាតើផ្ទះប្រភេទណាដែលអ្នកចង់បាន ហើយវាអស់តម្លៃប៉ុន្មានទៅតាមលទ្ធភាពដែលអ្នកមាន ព្រោះបើមិនមានការកំណត់ថវិកាជាមុនទេអាចធ្វើឱ្យលោកអ្នកមានការចំណាយច្រើនលើសពីការរំពេងទុក។

២. ការកំណត់ទីតាំងផ្ទះ៖ ការជ្រើសរើសទីតាំងគឺជារឿងសំខាន់ក្នុងការសាងសង់ផ្ទះលោកអ្នកត្រូវដឹងអំពីទីតាំងនៃដីដែលអ្នកចង់សាងសង់ថាតើ វានៅជិតទីប្រជុំជនឬទេ មានប្រព័ន្ធទឹកនិងអគ្គិសនីគ្រប់គ្រន់ដែរឬទេ តើគុណភាពដីអាចឱ្យអ្នកសាងសង់នូវទំហំផ្ទះដែលអ្នកចង់សាងសង់បានដែរឬទេ។

៣. ការជ្រើសរើសសម្ភារះសម្រាប់សាងសង់៖ លោកអ្នកគួរជ្រើសរើសនូវផលិតផលសាងសង់ដែលមានគុណភាពខ្ពស់ ងាយស្រួលក្នុងការសាងសង់ និងអាចប្រើប្រាស់បានយូរ ដូចជាដំបូល ការ៉ូ សុីម៉ង់ត៌ និងឧបករណ៍ផ្សេងៗទៀត។

៤. ការសាងសង់ផ្ទះស្តង់ដាមួយអាចលក់បានងាយថ្ងៃក្រោយ៖ យើងមិនដឹងទេថានាពេលអនាពគតនិងមានរឿងអ្វីកើតឡើង ដូចនេះមុនពេលសាងសង់គេហដ្ឋានថ្មីអ្នកត្រូវដឹងថាតើម៉ូត ឬសំណង់ណាដែលពេញនិយមនាពេលអនាគត

៥. ការត្រៀមខ្លួន និងពេលវាលាសម្រាប់ការសាងសង់៖ បើទោះបីជាលោកអ្នកមានគម្រោងល្អិតល្អន់យ៉ាងណាក៏ដោយ បញ្ហាបន្តិចបន្តួចនូវតែកើតមានឡើង ដូច្នេះលោកអ្នកត្រូវត្រៀមខ្លួនសម្រាប់ដោះស្រាយនូវបញ្ហាក្នុងអំឡុងពេលសាងសង់។

ដោយសារតែកត្តាប្រឈមទាំងអស់ខាងលើនេះហើយ ទើបពេលខ្លះម្ចាស់ដីឡូតិ៍តែងតែពិបាកលើការសាងសង់ផ្ទះដោយខ្លួនឯង ជាពិសេសកត្តាចំណាយថ្លៃទិញសម្ភារៈ និងឈ្នួលជាងជាដើម។ អ្នកខ្លះទៀត ខ្ជិលឈឺក្បាល ខាតពេលវេលាលើការងារនេះ ទើបពួកគាត់សម្រេចចិត្តចំណាយលុយទិញផ្ទះបង់រំលស់តែម្ដង ចំពោះបញ្ហាប្រឈមទាំងអស់នេះ ទុកឱ្យម្ចាស់បុរីជាអ្នករ៉ាប់រងវិញ៕ ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?