បាន​បុណ្យ​ច្រើន​ណាស់ គិត​ពីសុវត្ថិភាព ប្រគេន​ចង្ហាន់​ហើយ​​ ថែមទាំងបាញ់លុយ​ជួយ​កសាង​ថែម​ទៀត

សង្គម​ និង​សេដ្ឋកិច្ច

សម័យ​កូវីដ គ្រប់គ្នា​មានការ​បារម្ភ​ពី​សុវត្ថិភាព​ ជាពិសេស​ដោយសារ​មេរោគ​នេះ​ឆ្លង​តាម​រយៈ​របស់​របរ​ប្រើប្រាស់ រួមទាំង​ការ​ទំនាក់ទំនង​គ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បុណ្យ​ភ្ជុំបិណ្ឌ​ជា​ពិធី​សាសនា​ដ៏ធំ​​ មាន​ពលរដ្ឋ​និង​ពុទ្ធបរិស័ទ ​ត្រូវ​កាន់​បិណ្ឌតាម​វត្ត ក៏​បង្ការ​ការពារ​សុវត្ថិភាព​មិន​អាច​ប្រហែសបាន។

បណ្តាធនាគារ​ធំៗ​ បាន​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី APP ដែលអាច​គ្រប់គ្រង​ការ​ប្រើប្រាស់​សាច់ប្រាក់ ការទូទាត់​ចំណាយ និង​ការ​បង់​ថ្លៃ​សេវា​ផ្សេងៗដែល​ផ្តល់​ភាព​ងាយ​ស្រួល រហ័ស​ទាន់​ចិត្ត និង​មាន​សុវត្ថិភាព​ខ្ពស់​។

ជាក់ស្តែងធនាគារអេស៊ីលីដាបាន​ដាក់​ឲ្យដំណើរការ​កម្មវិធី​អេស៊ីលីដាម៉ូបាល ​ដែលជាប្រព័ន្ឋឌីជីថលដ៏ទំនើប ជួយអ្នកប្រើប្រាស់​​អាច​គ្រប់​គ្រងការ​ចាយ​វាយ​សាច់ប្រាក់ក្នុងពេលកូវីដ។ តាមរយៈ​ទូរសព្ទ អតិថិជនអាចធ្វើការបញ្ចូលទឹកប្រាក់ទូរស័ព្ទ ផ្ទេរប្រាក់ ទូរទាត់ប្រាក់តាមឃ្យូអាកូដ (QR Code) ដកប្រាក់ដោយមិនប្រើកាត (Card less) ដកប្រាក់រហ័ស (Quick Cash)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បង់ថ្លៃទឹក ភ្លើង, បង់ពន្ធ, ចែកគ្នាទូទាត់វិក្កយបត្រ (Share Bill), ទារប្រាក់ពីអ្នកជំពាក់, ស្នើសុំប្រាក់កម្ចី, បង់ថ្លៃសាលា ចូលបុណ្យដោយស្កេនជាមួយ QR Code និងបង់ការចំណាយសព្វបែបសព្វយ៉ាង៕