ស្មានតែនៅបរទេសតាមពិតជារីស៊តថ្មីមួយកន្លែងស្អាតដូចឋានសួគ៌ ផុសកណ្ដាលក្រុងជាប់សមុទ្រនៃទឹកដីខេត្តកំពត។


ខេសថលបេវឺយូ រីស៊ត&ស្ប៉ា (Castle Bay View Resort) គឺជារីសតប្រណីតទើបតែបើកដំណើរការនៅខេត្តកំពត មានទីតាំងស្ថិតនៅលើផ្លូវទឹកឈូ ។ មិនចាញ់រីសតនៅតាមប្រទេសជឿនលឿន គឺកម្រិតសេដ្ឋីៗលើលោកស្នាក់នៅតែម្តង មានកន្លែងលំហែកាយ ផ្ទះបឹងកាឡូបែបទំនើបដាច់ៗដោយឡែកពីគ្នា ដែលមានគ្រែមួយ និងគ្រែពីរ តម្រូវលក្ខណៈឯកជនទាន់សម័យទំនើប គឺស្អាតសាហាវតែម្តង។ ជាពិសេសការរៀបចំសួនច្បារដ៏ធំមួយមានតែមួយគ្មានពីរ ជាមួយនឹងទេសភាពមាត់ព្រែក មិនចាញ់កោះបាលី។


រីសតនេះពិតជាមានសម្រស់ស្រស់ស្អាតដូចនៅបរទេសពិតៗ ត្បិតក្រៅពីការស្នាក់នៅបែបទំនើប នៅទីនេះក៏មានដូចជា ទេសភាពស្អាតប្លែកភ្នែក ទីធ្លារសួនច្បារស្រស់បំព្រងខៀវស្រងាត់ ជាមួយនឹងការរៀបចំសួនដ៍ប្រណិត ហើយមានអាងហែលទឹកតូចធំដ៏ស្រស់ស្អាត ជិតមាត់ព្រែកកំពតដ៍សែនស្រស់ត្រកាល ធម្មជាតិស្ងប់ស្ងាត់ ខ្យល់អាកាសត្រជាក់បរិសុទ្ធ អាចគយគន់មើលថ្ងៃលិច ជិះទូកកាយ៉ាក និងមានកន្លែងថតរូបស្អាតៗជាច្រើនផងដែរ។


បើតាមអ្នកគ្រប៉គ្រងនៅ Castle Bay View Resort បានឲ្យឧកញ៉ាញូសន៍ដឹងថា រីសតនេះទើបបើកដំណើរការទទួលភ្ញៀវដំបូងគឺនៅចុងឆ្នាំ 2020 នេះប៉ុណ្ណោះ។
ប្រភពបានបញ្ជាក់តម្លៃស្នាក់នៅរីសត Castle Bay View Resort តាមជម្រើសរបស់អតិថិជន៖
1-Bungalow តម្លៃ ២៤០ ដុល្លារ មានផ្តល់អាហារពេលព្រឹក Mini-bar ស្រាក្រហមមួយដប និង Kayak។
2-បន្ទប់គេងមួយ private pool villa តម្លៃ ៣៥០ $ មានអាហារពេលព្រឹក Mini-bar ស្រាក្រហមមួយដប និង Kayak។
3-បន្ទប់គេងពីរ private pool villa តម្លៃ ៦៥០$ មានអាហារពេលព្រឹក Mini-bar ស្រាក្រហមមួយដប និង Kayak។





បើតាមអ្នកគ្រប់គ្រងរីសតបានឲ្យដឹងថា នៅអំឡុងខែកញ្ញា និងតុលានេះ មានប្រូម៉ូសិនតម្លៃពិសេស សម្រាប់ភ្ញៀវដែលកក់ស្នាក់នៅផងដែរ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទ៖ (៨៥៥) ៨៥ ៦២ ៦៦ ២២/ ០១៦ ៦២ ៦៦ ២២ ២២/ ០៨៦ ៨៦៦ ៤៦៦ ឬតេលេក្រាម: ០៨៥៦២៦៦២២ និងអ៊ីមែល៖ [email protected]។
អាស័យដ្ឋាន៖ ស្ថិតលើផ្លូវទឹកឈូ ភូមិអូតូច ឃុំអណ្តូងខ្មែរ ខេត្តកំពត។








