ក្រុមហ៊ុនហុងដា បានប្រកាសចេញម៉ូតូហុងដាឌ្រីមម៉ូដែលថ្មី រំលេចរូបរាងយ៉ាងផ្ចិតផ្ចង់នៅទីផ្សារប្រទេសកម្ពុជា។ ប្រកាសរូបរាងដោយមានឈ្មោះថា Honda DREAM “F O R E V E R G L O R Y” នាំមកនូវសនិយមថ្មីនៃម៉ូតូល្បីប្រើតជំនាន់នេះ។

Honda DREAM “F O R E V E R G L O R Y” ម៉ូដែលថ្មី នាំមកនាំមកការផ្លាស់ប្តូរមួយចំនួន។ អ្វីដែលពិសេសបំផុតគឺការរចនាថ្មីទាំងស្រុងដោយ តែមសងខាងនៃផ្នែកខាងមុខ រចនាឡើងដោយបន្ទះមាសប្រណិតបំផុត រំលេចដោយផ្ទៃរចនាដោយចំណិតពេជ្រផុសឡើងយ៉ាងត្រដែត ស្រស់ស្អាតទាន់សម័យ ព្រមទាំងនិមិត្តសញ្ញា Honda DREAM រូបរាងថ្មី ពណ៌មាសក្រូម៉េរលើបរលោងភ្លឺចែងចាំង រចនាម៉ូតបែបចំនិតពេជ្រផ្គុំបញ្ចូលគ្នា។


ជាម៉ូតូដែលនៅតែស៊ីដាច់គេលើទីផ្សារជាង ២០ ឆ្នាំ គុណសម្បត្តិពិសេសរបស់ Honda DREAM នៅតែរក្សាបានជាមួយកម្លាំងម៉ាស៊ីនខ្លាំងល្អ ប្រើប្រាស់ធន និងយូរអង្វែង ផ្សំជាមួយកុងទ័រថ្មី រចនាម៉ូតយ៉ាងសម្រិតសម្រាង ពីបន្ទះមាសឆ្អិនឆ្អៅ រំលេចយ៉ាងវិសេសដោយចំណិតពេជ្រក្នុងផ្ទៃកុងទ័រ។
ហុងដាឌ្រី ជាម៉ូតូល្បីលំដាប់ថ្នាក់លេខ១ក្នុងទីផ្សារកម្ពុជា ដែលពលរដ្ឋកម្ពុជាទទួលស្គាល់គុណភាពប្រើតជំនាន់៕