រដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន បានទទួលការវះកាត់ភ្នែកដោយជោគជ័យ ក្រោយមានបញ្ហាជាង ៤០ ឆ្នាំបន្សល់ទុកតាំងពីជំនាន់ប៉ុលពត។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោករដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកសាស្រ្តាចារ្យវជ្ជបណ្ឌិត គង់ ពិសិដ្ឋ ឯកទេសចក្ខុរោគ ដែលបានជួយធ្វើការវះកាត់ភ្នែកទាំងសងខាងក្នុងពេលតែមួយទទួលបានជោគជ័យ ដោយគ្មានស្នាមរបួស កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ។
បើតាមលោករដ្ឋមន្រ្តី ជំងឺភ្នែកនេះជាកេរដំណែលបន្សល់ទុកមកជាយូរមកហើយ ដែលបានទទួលរងផលប៉ះពាល់នៅក្នុងការបំពេញការងារជាយុវជនកងចល័តក្នុងរបបខ្មែរក្រហម ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ហើយបានរក្សាទុកមកទល់ពេលនេះមានរយៈពេលជាង៤០ឆ្នាំមកហើយ៕