និស្សិតកម្ពុជាពីររូប ផលិតដ្រូនដឹកមនុស្ស ឬ Human Carrier Drone ដោយជោគជ័យ ក្នុងគោលបំណងរំលស់បញ្ហាកកស្ទះចរាចរណ៍ និងសម្រួលដល់កិច្ចការពន្លត់អគ្គិភ័យ ខណៈដែលនេះជាសមិទ្ធផលថ្មីមួយរបស់និស្សិតកម្ពុជា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការអភិវឌ្ឍន៍ផលិតជា Drone ដឹកមនុស្សនេះ ជាកិច្ចសហការរវាងលោក ឡុញ វ៉ាន់សិទ្ធ និស្សិតឆ្នាំទី៤ ផ្នែកវិស្វកម្មអេឡិចត្រូនិក និងលោក ជ្រោយ សុធារ៉ា និស្សិតឆ្នាំទី៣ ផ្នែកវិស្វកម្មមេកានិក ដែលពួកគេទាំងពីកំពុងសិក្សាពីវិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា (NPIC)
ដ្រូនទម្ងន់សរុប ១២៥ គីឡូក្រាម ដែលអភិវឌ្ឍដោយនិស្សិតទាំង ២ និងទទួលជំនួយពីជំនួយការប៉ុន្មាននាក់ទៀត គឺជាគំនិតផ្ដួចផ្ដើមពីវិទ្យាស្ថាន និងឧបត្ថម្ភដោយវិទ្យាស្ថាន ដែលមានឯកទេសខាងបច្ចេកវិទ្យានេះ៕