មានលុយ​​ត្រឹម ៦ ពាន់​ដុល្លារ​ ទិញ​​ផ្ទះលំហែចល័តម៉ូដ​មិន​ចាញ់វិឡា មានទឹកក្តៅ ទឹកត្រជាក់ បំពាក់ម៉ាស៊ីនត្រជាក់ថែម​ទៀត

សង្គម​ និង​សេដ្ឋកិច្ច

ផ្ទះលំហែចល័តកំពុងមានសក្ដានុពលខ្លាំងដែលជាតម្រូវការខ្ពស់ក្នុងទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាការពិតប្រជាពលរដ្ឋខ្មែរភាគច្រើន ជាពិសេសអ្នកមានលំនៅឋានរួចហើយនៅទីក្រុងភ្នំពេញ អាច​ងាកមករស់នៅលំនៅឋានបែបធម្មជាតិបន្ថែមទៀត ដោយសារតែស្ថានភាពទីក្រុងភ្នំពេញមានការប្រែប្រួលខ្លាំង ជាពិសេសអគារពាណិជ្ជកម្មធំៗ បណ្តុំសកម្មភាពសេដ្ឋកិច្ច មានប្រជាពលរដ្ឋរស់នៅច្រើន ដែលធ្វើឱ្យពលរដ្ឋបែងចែកផ្ទះស្នាក់នៅជា២ផ្សេងគ្នា មួយសម្រាប់ធ្វើការ និងមួយទៀតសម្រាប់លំហែកាយពេលឈប់សម្រាក។

ផ្ទះលំហែកាយមានតម្រូវការខ្ពស់ ព្រោះអ្នកស្នាក់នៅបុរីក្នុងក្រុងរស់នៅលក្ខណៈតូចចង្អៀតគ្មានសួនច្បារជាដើម ចង់បានកន្លែងដាំផ្កា បន្លែលក្ខណៈធម្មជាតិ សម្រាប់សម្រាកនៅពេលចុងសប្តាហ៍នៅតំបន់ជាយ​ក្រុង មិនឆ្ងាយពីក្រុងពេក ដូច្នេះតម្រូវការនៃផ្ទះលក្ខណៈលំហែកាយបែបធម្មជាតិមានតម្រូវការខ្លាំង។

បើតាមម្ចាស់​ផេក​មរតកបរសេដ្ឋដែល​ប្រកាស​ដាក់លក់ផ្ទះលំហែចល័តស្អាតៗជាច្រើនមានគ្រប់ម៉ូត គ្រប់តម្លៃ ស្អាតៗបានប្រាប់​គេហទំព័រ​ឧកញ៉ា​ញូសន៍​ថា ផ្ទះ​លំហែ​ចល័ត​ស្អាត​នេះ​ ត្រៀមរួចរាល់សម្រាប់ដាក់លក់ជូនអតិថិជនដែលមាន​ដីចម្ការអាច​ទិញ​សម្រាប់​សម្រាកលំហែមានគ្រប់ម៉ូតគ្រប់ទំហំឲ្យជ្រើសរើសម៉ាស្រលាញ់ចាប់ពី 3,20m x 7m។

លោក​បន្ត​ថា តម្លៃមាន​ចាប់ពី 6,000 ដុល្លារ-18,000 ដុល្លារ ហើយថែមទាំងផ្តល់ជូនគ្រែ ពូក កម្រាលពូក ភួយ ខ្នើយ វាំងននទា្វរមុខ វាំងននបង្អួច មានបំពាក់ម៉ាស៊ីនត្រជាក់១សេសឲ្យ ម៉ាស៊ីនទឹកក្តៅទឹកត្រជាក់មួយកំប្លេ រួមទាំងមានបង្គន់ចុចទឹក និងខ្សែអនាម័យមួយឈុតតែម្តងទៀតផង។

ម្ចាស់​ផ្ទះចល័ត​រូប​នេះ​បន្ត​ទៀត​ថា អតិថិជន​ទិញហើយភ្លាម អាចចូលនៅភ្លាមតែម្តង។ កាន់តែពិសេសគឺមិនចាំបាច់មានលុយគ្រប់ក៏ទិញបាន ហើយបើទិញហើយ១ឆ្នាំមិនពេញចិត្ត ចង់ប្តូរម៉ូតក៏បាន លក់ឲ្យវិញក៏បាន និងមានការធានាគុណភាពជូនពី ២០ឆ្នាំដល់ ៣០ឆ្នាំឯណោះ។

សក្ដានុពលនៃផ្ទះលំហែកាយនឹងរីកចម្រើនខ្លាំង ស្របពេលដែលវិនិយោគិននៅមានកម្រិតទាបក្នុងការដាក់ទុនវិនិយោគ ភាគច្រើនគេនិយមតែសាងសង់លំនៅឋានរស់នៅធម្មតា ឯលំនៅឋានប្រភេទនេះគឺនៅមានតិចតួចនៅឡើយ ដូច្នេះជាឱកាសល្អដែលវិនិយោគិនគួរសាកល្បងរៀនសូត្រស្វែងយល់ពីគម្រោងនេះ ទាន់ទីផ្សារមិនទាន់ចង្អៀតនៅឡើយ៕

ចង់ដឹងថាផ្ទះលំហែរចល័តស្រស់ស្អាតយ៉ាងណាសូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា

ព័ត៌មានលម្អិតសូមទំនាក់ទំនងលេខ៖

 📲𝟬𝟵𝟲𝟳 𝟲𝟳𝟬 𝟬𝟬𝟲

 📲𝟬𝟴𝟱 𝟯𝟴𝟯 𝟳𝟭𝟳