ដើម្បីបង្ការផលប៉ះពាល់បរិស្ថាន និងសហគមន៍ ខ្មែរ ប៊ែវើរីជីស បានវិនិយោគទៅលើម៉ាស៊ីន និងប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ សម្រាប់គ្រប់គ្រងកាកសំណល់រឹង រាវ និងឧស្ម័ន ក្នុងខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ការគ្រប់គ្រងសំណល់ទៅតាមប្រភេទនៃកាកសំណល់ ប្រព្រឹត្តទៅតាមលក្ខខណ្ឌដូចខាងក្រោម៖
- ចំពោះសំណល់រឹង មានដូចជា កាកស្រូវសាឡី គឺត្រូវបានរក្សាទុកនៅក្នុងធុងបិទជិត បន្ទាប់ពីបានច្រោះយកទឹកល្ងូរចេញ ហើយត្រូវបានយកទៅលក់ឲ្យក្រុមហ៊ុនកែច្នៃកាកស្រូវសាឡីនេះឲ្យទៅជាចំណីសត្វ។
- ចំណែកឯសំណល់រាវ ទឹកដែលប្រើប្រាស់នៅក្នុងរោងចក្រទាំងអស់ លើកលែងតែទឹកភ្លៀង ត្រូវតែឆ្លងកាត់ប្រព័ន្ធសម្អាតសំណល់រាវ ជាមុនសិន មុននឹងធ្វើការបញ្ចេញទៅធម្មជាតិ។ ទឹកដែលសម្អាតរួច គឺមានគុណភាពដូចដែលអនុលោមតាមស្តង់ដារ របស់ក្រសួងបរិស្ថាន និងអាចយកមកប្រើប្រាស់ឡើងវិញបានដូចជាលាងផ្លូវ ស្រោចស្រពដំណាំនិងសួនច្បារជាដើម។
- រីឯឧស្ម័ន ផ្សែងដែលចេញពីឡចំហាយត្រូវតែឆ្លងកាត់ប្រព័ន្ធបន្សុទ្ធផ្សែងមុននឹងបញ្ចេញទៅបរិយាកាស។


រាល់ការគ្រប់គ្រងសំណល់នៅក្នុងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ត្រូវបានឆ្លងកាត់ដោយបច្ចេកវិទ្យាស្វ័យប្រវត្តិ ដែលអាចសម្អាត និងកែច្នៃយកមកប្រើប្រាស់ឡើងវិញបាន ដើម្បីអាចធានាបានថា ដំណើរការផលិតស្រាបៀរ និងភេសជ្ជៈក្នុងខ្សែសង្វាក់ផលិតកម្មមិនបង្កផលអវិជ្ជមានទៅលើបរិស្ថាន ស្របទៅនឹងការអនុលោមតាមស្តង់ដារកំណត់ដោយ ក្រសួងបរិស្ថាន។

