ឈរជើងជាង ២៨ឆ្នាំ TotalEnergies បោះជំហានបើកទីតាំងប្រេងឥន្ធនៈថ្មី ២ទីតាំងដំបូងបង្អស់របស់ខ្លួន

សង្គម​ និង​សេដ្ឋកិច្ច

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន TotalEnergies បានឈានជើងមួយជំហានទៀត ដោយបើកសម្ពោធស្ថានីយប្រេងឥន្ធនៈថ្មី ចំនួន២ទីតាំងដំបូងបង្អស់របស់ខ្លួន ស្ថិតក្នុងខេត្តកំពង់ចាម និងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថានីយប្រេងឥន្ធនៈថ្មីរបស់ TotalEnergies ផ្តល់ជូនដល់អតិថិជននូវហាងទំនិញគ្រប់មុខ សេវាកម្ម និងឥន្ធនៈគ្រប់ប្រភេទដែលមានគុណភាពខ្ពស់ ខណៈដែលសេវាកម្មទាំងនោះរួមាន Café Bonjour និង Quartz Auto Care ជាដើម។

លោក Asif Iqbal អគ្គនាយកនៃក្រុមហ៊ុន Total Cambodge បានថ្លែងថា “យើងពិតជាមានមោទនភាពណាស់ក្នុងការបើកស្ថានីយប្រេងឥន្ធនៈទាំងពីរនេះជាមួយនឹងម៉ាកយីហោ TotalEnergies ថ្មី ។ យើងខ្ញុំក៏ចង់ឱ្យអតិថិជនជាច្រើនទៀតទទួលបាននូវបទពិសោធន៍នៃសេវាកម្មទាំងឡាយរបស់ TotalEnergies និងស្វែងយល់បន្ថែមពីអត្ថន័យពិត នៃភាពល្អឥតខ្ចោះ និងគុណភាព” ។

លោកបន្ថែមថា ស្ថានីយជាង១០០ទីតាំងរបស់យើង ដែលកំពុងមានវត្តមាននៅទូទាំងប្រទេសកម្ពុជា នឹងត្រូវផ្លាស់ប្តូរទៅជា “ម៉ាកយីហោ TotalEnergies ថ្មីត្រឹមដំណាច់ឆ្នាំ ២០២២ ខាងមុខ ហើយក៏សូមអរគុណដល់ក្រុមការងារទាំងអស់ ដែលបានប្តេជ្ញាចិត្តចំពោះការផ្លាស់ប្តូរនេះ”។

សូមបញ្ជាក់ថា TotalEnergies គឺជាក្រុមហ៊ុនថាមពលដ៏ទូលំទូលាយដែលផលិត និងធ្វើទីផ្សារថាមពលមានលក្ខណៈជាសកលដូចជា ប្រេងឥន្ធនៈនិងជីវឥន្ធនៈ ឧស្ម័នធម្មជាតិនិងឧស្ម័នបៃតង ថាមពលកកើតឡើងវិញ និងថាមពលអគ្គិសនីជាដើម។ ពេលបច្ចុប្បន្នក្រុមហ៊ុនមាន បុគ្គលិក ១០៥,០០០ នាក់ក្នុងការផ្គត់ផ្គង់ថាមពលដែលមានតម្លៃកាន់តែសមរម្យ កាន់តែស្អាត កាន់តែជឿទុកចិត្តបាន និងងាយស្រួលរកប្រើប្រាស់បានសម្រាប់មនុស្សកាន់តែច្រើន។

TotalEnergies មានសកម្មភាពនៅលើប្រទេសជាង១៣០ ហើយក៏មាន ការវិវត្តន៍និរន្តរភាពនៅក្នុងគ្រប់វិស័យ ដែលជាបេះដូងនៃគម្រោង និងប្រតិបត្តិការរបស់ខ្លួន ក្នុងការរួមចំណែកដល់សុខុមាលភាពរបស់ប្រជាជន៕