សម្តេចតេជោ ហ៊ុន សែន៖ ១០ ទៅ១៥ថ្ងៃទៀត ស្ថានភាពនៅនឹងនរ យើងត្រូវ​បើកសេដ្ឋកិច្ច និងសង្គមឡើងវិញលើគ្រប់វិស័យ

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ក្នុងពេលបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកនេះ ថា «ប្រសិនបើក្នុងរង្វង់ ១០ ទៅ ១៥ថ្ងៃ ស្ថានភាពរបស់យើង នៅនឹងនរ អត្រាឆ្លងត្រឹមប៉ុណ្ណេះដូចរាល់ថ្ងៃ និងការស្លាប់ត្រឹមកម្រិតប៉ុណ្ណេះ ខ្ញុំគិតថាដល់ពេលវេលា ដែលយើង​ត្រូវ​បើកសេដ្ឋកិច្ច និងសង្គមឡើងវិញលើគ្រប់វិស័យ តែទៅតាមគន្លងថ្មី ជាមួយនឹងវិធានការ ៣កុំ ៣ការពារ របស់យើង​ដែលនាំទៅដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់យើង»

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោ ថ្លែងថា ការធ្វើដំណើរកម្សាន្ដរបស់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ គឺជាការសាកល្បង ដើម្បី​ឈាន​ទៅដល់ការបើកប្រទេសឡើងវិញ លើគ្រប់វិស័យ។

បើទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើ ២ខែចុងក្រោយ នៃចុងឆ្នាំ២០២១នេះ យើងអាច​បើកសេដ្ឋកិច្ចសង្គម ជាពិសេសវិស័យទេសចរណ៍ផ្ទៃក្នុង និងសេវាដទៃទៀត គឺកំណើនសេដ្ឋកិច្ចរបស់កម្ពុជា អាច​នឹងមានការឡើងបន្តិចទៀត ហើយចំណូលថវិកាជាតិ នឹងអាចវិលត្រឡប់មកកាន់ស្ថានភាពល្អប្រសើរ។

 គួរបញ្ជាក់ថា ស្ថាប័ន IMF រួមនឹងធនាគារពិភពលោក The World Bank និងស្ថាប័នហិរញ្ញវត្ថុដទៃ​ទៀត បានព្យាករដំឡើងអត្រានៃកំណើនសេដ្ឋកិច្ច របស់កម្ពុជាពី ១,៨ភាគរយ ទៅ ២,២ភាគរយ នៅឆ្នាំ២០២១ ដែលកាលពីពេល​មុនបានព្យាករកំណើនសេដ្ឋកិច្ចថា អាចនឹងមានកំណើន ៤,៣ភាគរយ នេះក៏ព្រោះតែជួបវិបត្តិនៃជំងឺ​រាតត្បាតជាសកលកូវីដ-១៩៕