តាមប្រភពពីក្រុមហ៊ុន iOne ដែលជាដៃគូផ្លូវការក្នុងការនាំផលិតផល Apple នៅទីផ្សារកម្ពុជា បានបញ្ជាក់ពីការមកដល់នៃទូរសព្ទជំនាន់ថ្មីរបស់ Apple នៅប៉ុន្មានថ្ងៃទៀតនេះ។
តំណាងរបស់ iOne បានបញ្ជាក់ថា ផលិតផលទូរសព្ទស៊េរីចុងក្រោយ iPhone 13 នឹងមានលក់ជាផ្លូវការនៅពាក់កណ្តាលខែតុលានេះហើយ។
ក្រុមហ៊ុនជាដៃគូរបស់ក្រុមហ៊ុន Apple នេះ ក៏ប្រកាសបើកទទួលការកុម្ម៉ង់ចាប់ពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២១ ហើយរាល់ការកុម្ម៉ង់ទូរស័ព្ទ iPhone 13 mini / iPhone 13 / iPhone 13 Pro / iPhone 13 Pro Max នឹងទទួលបានការថែមជូនរហូតដល់ទៅ 6 មុខដែលតំលៃសរុបជាង ១០០ ដុល្លារ ដែលកាដូរទាំងនោះរួមមាន៖
1. ស្រោមការពារទូរស័ព្ទ
2. ស្គ្រីនកញ្ចក់
3. ថ្មជំនួយ ម៉ាក Philips 10000mAh
4. ដុំសាកថ្ម (Smart Charger)
5. កាសឥតខ្សែរ (សម្រាប់អតិថិជនកក់ ១០០ នាក់ដំបូង)
6. កាដូរអនុស្សាវរីយ៍ (POSM) ពី iOne
បើតាមប្រភពពីក្រុមហ៊ុន iOne នៅថ្ងៃបើកទទួលកក់ អតិថិជនក៏អាចយកទូរស័ព្ទចាស់ (ម៉ូដែលចាប់ពី iPhone 8 ឡើងទៅ) ទៅប្តូរយកទូរស័ព្ទថ្មី នៅមជ្ឈមណ្ឌលសេវាកម្ម (iOne Service Center) ឬ ធ្វើការបង់រំលស់ជាមួយអត្រាការប្រាក់ទាបពីដៃគូសហការរបស់ iOne បានផងដែរ៕