ប្រេនហាងភីហ្សាធំៗលំដាប់ពិភពលោកបន្តកន្ទុយគ្នាចូលធ្វើទីផ្សារនៅស្រុកខ្មែរ។ ដោយសារការរីកចម្រើនលឿននៃទីផ្សារចំណីអាហារប្រភេទ Fast Food បានក្លាយជាឱកាសល្អសម្រាប់ក្រុមហ៊ុនធំៗលំដាប់ពិភពលោកជាច្រើនបានចូលមកកម្ពុជា ដើម្បីបង្កើតនិងពង្រីកទីផ្សាររបស់ខ្លួន។
បច្ចុប្បន្នឃើញហាងPizza ជាច្រើន ប៉ុន្តែមានហាងអាហារ Pizza ដែលមានភាពលេចធ្លោជាងគេ។

១. The Pizza Company គឺជាក្រុមហ៊ុនភីហ្សាដំបូងគេនៅកម្ពុជាដែលបានបើកហាងទី១កាលពីអំឡុងឆ្នាំ ២០០៥ ដោយក្រុមហ៊ុន EFG (Express Food Group) Co., Ltd., ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន RMA Group។ អ្នកណាៗក៏ស្គាល់ថាជាក្រុមហ៊ុនភីហ្សាមានសាខាជាច្រើនទូទាំងប្រទេសកម្ពុជា ហើយភីហ្សារសជាតិឆ្ងាញ់មានច្រើនរសជាតិ។


២.Pizza Hut
Pizza Hut ទើបតែបើកសាខាទីមួយនៅប្រទេសកម្ពុជាកាលពីកណ្តាលឆ្នាំ២០២១នេះ ដែលមានទីតាំងនៅក្បែរផ្សារទួលទំពូង។
Pizza Hut នាំចូលដោយសាជីវកម្ម United Food Group (UFG) ដែលជាម្ចាស់ផាកកាហ្វេ (Park Café) ដែលជាភោជនីយដ្ឋានឈានមុខគេមួយនៅកម្ពុជា។

៣.Domino Pizza:
ភីហ្សាដូមីណូ នាំចូលដោយក្រុមហ៊ុន Evolution Capital ដែលបានចុះបញ្ជីនៅប្រទេសថៃដែលជាម្ចាស់សិទ្ធិរបស់ Domino’s Pizza ហើយដែលបណ្តាក់ទុនរួមគ្នាជាមួយដៃគូក្នុងស្រុកគឺក្រុមហ៊ុន CBM ដើម្បីនាំចូលប្រេនប្រភេទអាហាររហ័ស ( Fast food ) ដើម្បីបំពេញអ្នកចូលចិត្តអាហារលោកខាងលិចនេះ។

៤.Papa John’s Pizza:
Papa John’s Pizza ជាប្រេនភីហ្សាធំជាងគេបំផុតមួយរបស់អាមេរិក និងមានរហូតដល់ទៅជាង ៥០០០សាខា ទូទាំងសាកលលោក។ នៅក្នុងឆ្នាំ២០២១នេះ យីហោ Papa John’s Pizza បានឈានជើងចូលមករកស៊ីនៅក្នុងប្រទេសកម្ពុជាដោយ ក្រុមហ៊ុន Park Café Food and Beverage Co Ltd ហើយបច្ចុប្បន្ននេះ យើងសង្កេតឃើញថា Papa John’s Pizza ចាប់ផ្ដើមលក់ដោយការវេចខ្ចប់ជាបណ្ដើរៗហើយក្នុងសម័យកាលកូវិត១៩នេះ។
