ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សំភារៈសំណង់ដែលត្រូវបានចាត់ទុកជាក្រុមហ៊ុនល្បីឈ្មោះមួយនៅកម្ពុជា បានបើកសម្ពោធសាខាទិញសិទ្ធិ(Franchise) របស់ខ្លួនថែមមួយកន្លែងទៀតហើយ កាលពីថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ ២០១៩កន្លងទៅនេះ នៅ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង ដែលនេះ គឺជា សាខាទី៣៧ របស់ក្រុមហ៊ុន។

ម្ចាស់អាជីវកម្មទិញសិទ្ធិ(Franchise) ពីក្រុមហ៊ុនមានឈ្មោះថា លោក ភោក សាមឿក ដោយលោកបានបើកអាជីវកម្មលក់គ្រឿងសំណង់នេះ ស្ថិត ក្នុងភូមិ ក្ងោក ឃុំ ស្វាយជ្រំ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង។

ខេត្ត ស្វាយរៀង ជាខេត្តឆ្ងាយពីរាជធានីភ្នំពេញ ហើយកំពុងមានការអភិវឌ្ឍន៍និងរីកចម្រើនលើវិស័យសំណង់ជាខ្លាំង ការសម្រេចបើកសាខាចែកចាយក្រុមហ៊ុនហ៊ួតជាផ្គត់់ផ្គង់សម្ភារៈសំណង់នៅទីនេះ គឺពិតជា ការគិតគូរខ្លាំងដល់អតិឋិជន ដើម្បីកុំឲ្យបងប្អូនដែលចង់ទិញគ្រឿងសំណង់ដែលមានគុណភាពខ្ពស់ ពិបាកឡើងទៅភ្នំពេញ។
ដោយកេរ្តិ៍ឈ្មោះក្រុមហ៊ុនហ៊ួតជាខូអិលធីឌី មានទីផ្សារស្រាប់ ដូចនេះ អតិថិជនក្នុងនៅទឹកដីខេត្តស្វាយរៀង ហើយអាចឈានមកពីខេត្ត ព្រៃវែងខ្លះផងនោះ ត្បិតអីស្រុក ស្វាយជ្រំ មានព្រំប្រទល់និង ស្រុកមេសាង ខេត្ត ព្រៃវែង គឺពិតជា ងាយស្រួលខ្លាំងណាស់ ក្នុងជ្រើសរើស មកទិញនៅទីតាំងខាងលើ។

ជាមួយនិងការបើកសម្ពោធសាខាទី៣៧ នោះ ម្ចាស់សាខា ក៏បានមាននៅអំណោយទៅចែកជូន ដល់ ចាស់ជរា ជាច្រើនអ្នកផងដែរ។
នាយកប្រតិបត្តិក្រុមហ៊ុនហ៊ួតជាខូអិលធីឌី លោក ហ៊ួត ជាធ្លាប់បានលើឡើងថា ក្រុមហ៊ុនហ៊ួតជាមានគុណតម្លៃមួយចំនួនរួមមាន សុចរិតភាពនិងនៅជាមួយអតិថិជនជានិរន្តរ៍មានការទទួលខុសត្រូវនិងផ្តល់សេវាកម្មប្រកបដោយភាពងាយស្រួល ធ្វើអាជីវកម្មដោយមានសហការល្អក្នុងរយៈពេលយូរអង្វែង ដែលទាំងនេះបើគឺជាទំនុកចិត្តរបស់ដៃគូ វិនិយោគ ក៏ដូចជា អតិថិជនតែងតែជឿជាក់លើក្រុមហ៊ុន។ ជាមួយនឹងគុណភាព ព្រមទាំងមានការ ទទួលខុសត្រូវខ្ពស់បែបនេះ លោក សង្ឃឹមយ៉ាងមុតមាំថាអតិថិជនទាំងអស់និងបន្តកិច្ចសហការក៍ដូចជាគាំទ្រដើម្បីអោយសម្រេចគោលដៅធំរបស់ក្រុមហ៊ុនបាន៕









