ប្រទេសជាតិរីកចម្រើនទៅបាន គឺអាស្រ័យលើធនធនាមនុស្សពូកែ និងខ្លាំង តាមរយៈការសិក្សាទទួលយកចំណេះដឹង ជំនាញនីមួយៗសម្រាប់ការអភិវឌ្ឍន៍។ គ្រូ និងសាលា ជាផ្នែកមួយសំខាន់ក្នុងយន្តការអប់រំចំណេះដឹងដល់សិស្ស និស្សិត និងអ្នកសិក្សាទាំងឡាយ។
ឧកញ៉ាញូស៍ បង្ហាញសាលានៅភ្នំពេញចំនួន ៧ ដែលកំពុងបង្រៀនផ្នែកនីតិសាស្រ្ត ចាប់ថ្នាក់បរិញាបត្រឡើងទៅ សម្រាប់អ្នកចង់រៀនផ្នែកច្បាប់។ ដោយគ្មានការសង្ស័យ និស្សិតបញ្ចប់ការសិក្សាពីសាលាច្បាប់ដឹងពីរបៀបដើម្បីចរចារ ដោះស្រាយបញ្ហា ការលើកអំណះអំណាងដូចអ្នកជំនាញអញ្ចឹង។
សាលាច្បាប់ទាំង ៧ រួមមាន៖
១.សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច RULL ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ជាប់វិទ្យាល័យបឹងត្របែក
២.សាកលវិទ្យាល័យជាតិគ្រប់គ្រង NUM មានទីតាំងស្ថិតនៅមហាវិថីព្រះមុនីវង្ស ខាងលិចវត្តភ្នំ ជាប់នឹងស្ថានទូតអាមេរិចកាំង
៣.សាកលវិទ្យាល័យកម្ពុជា UC មានទីតាំងនៅវិថីណតប្រ៊ីតដ៍ ភូមិស្លែងរលឹង សង្កាត់ទឹកថ្លា
៤.សាកលវិទ្យាល័យ បៀលប្រាយ BBU ស្ថិតក្នុងមជ្ឈមណ្ឌលភ្នំពេញសេនធ័រ ជាប់អគារខ្ពស់ណាហ្គាវើល
៥.សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP ស្ថិតអគារលេខ៦២៧៨H ផ្លូវ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ
៦.សាកលវិទ្យាល័យបញ្ញាសាស្រ្ដនៃកម្ពុជា PUC ទីតាំងនៅផ្លូវលេខ ៣១៣ សង្កាត់បឹងកងកេង ២
៧.សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ មានទីតាំងលើផ្លូវ ៣៦០ ខណ្ឌចំការមន