សំណង់អគារស្កឹមស្កៃរបស់រ៉ូយ៉ាល់ស្កាយលែនកម្ពស់ ១៧០ម ជាលំនៅដ្ឋានដែលខ្ពស់ដំបូងគេមានទីតាំងនៅក្បែរផ្សារទួលទំពូង។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
រ៉ូយ៉ាល់ស្កាយលែន បានសហការជាមួយក្រុមហ៊ុនវិនិយោគ មីងយូជីទួន អ៊ិនវេសម៉ិន លើគម្រោងសាងសង់អគារស្កឹមស្កៃមួយនៅក្បែរតំបន់អ៊ូអរជិតផ្សារទួលទំពូង។ គម្រោងអគារនេះជាប្រភេទលំនៅដ្ឋានកម្ពស់ ៤៧ ជាន់ សរុបមានចំនួន 1476 បន្ទប់ និងប្រមូលផ្តុំដោយហាងពាណិជ្ជកម្ម សរុប 23ហាង។
វឌ្ឍនភាពគម្រោងបានចាប់ផ្តើមសាងសង់កាលពី ថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយនឹងបញ្ចប់ខែកក្តដា ឆ្នាំ២០២២ខាងមុខនេះ។
គួរបញ្ជាក់ថាអាផាតមិននេះ នៅជិតផ្សារទួលទំពូងដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម កកកុញដោយតំបន់ទេសចរណ៍សំខាន់បំផុតនៅរាជធានីភ្នំពេញ៕