តើ​ថៅកែ​កាស៊ីណូ Nagaworld ជា​នរណា?

សង្គម​ និង​សេដ្ឋកិច្ច

លោក Chen Lip Keong គឺជាបុរសជនជាតិម៉ាឡេស៊ីដ៏សំណាងម្នាក់ ដោយ​គាត់បានក្លាយ​ទៅជា​មហាសេដ្ឋី​ប្រាក់ប៊ីលាន ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ហើយទាំងនេះគឺអរគុណទៅដល់ Nagaworld។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានរៀបចំសារឡើងវិញនៅអំឡុងឆ្នាំ ១៩៩៣ ដោយ អ៊ុនតាក់ហើយ លោក​ Chen ​ដែលគ្មាន​ជាប់សាច់ឈាមអ្នកល្បែងសោះ បានឈ្នះការដេញថ្លៃ​បង្កើតកាស៊ីណូ​ដំបូង​គេ​ នៅទីក្រុងភ្នំពេញ។ អជ្ញាប័ណ្ណកាស៊ីណូរបស់គាត់ពិសេសត្រង់ថា គាត់ស្នើសុំរកស៊ីផ្តាច់មុខ ដោយ​មិន​អនុញ្ញាតអោយមានកាស៊ីណូណាបើកក្បែរ ក្នុងរយៈចម្ងាយ 200 គីឡូម៉ែត្រ រហូតដល់ឆ្នាំ ២០៣៥ ឯណោះ។

មូលហេតុដែលគាត់បើកកាស៊ីណូ Naga នេះ ក៏ព្រោះតែគាត់អាច​ទាក់ទាញភ្ញៀវ​ទេសចរណ៍​មកក្នុង ប្រទេសកម្ពុជាផង ហើយគាត់ក៏អាចឆ្លៀតរកស៊ីផ្នែកអចលនទ្រព្យផង។បន្ទាប់ពីដំណើរការ​នៅ​លើកា​ប៉ាល់​បានរយៈពេលជាង 8 ឆ្នាំមក Nagaworld ក៏បានសាង​សង់​អាគារ​កាស៊ីណូរបស់​ខ្លួនរួចរាល់​នៅ​ឆ្នំា​២០០៣ ហើយបន្តបន្ទាប់ទៀត វាក៏ពង្រីកខ្លួន ដោយបោះហ៊ុនលក់ នៅ​ហុងកុងនិងចាប់ផ្តើម​សាង​សង់​អាគារបន្ថែមទៀតគឺ Naga 2 និង គម្រោងបន្ទាប់គឺ Naga 3។

ប្រាក់ចំណូល​របស់ Nagaworld មិនត្រឹមតែបានស្រូបទាញមកពីការលេងល្បែងនោះទេ តែក្នុងនោះ​ក៏មានការកម្សាន្ត បដិសណ្ឋារកិច្ច និង អចលនទ្រព្យផងដែរ។


មកទល់ពេលនេះ តម្លៃរបស់ក្រុមហ៊ុន Nagacorp មានប្រហែល 60 ប៊ីលានដុល្លារ សហរដ្ឋអាមេរិចឯ​ណោះ​ ចំណែកលោក Chen Lip Keong វិញ កំពុងកាន់កាប់ទ្រព្យសម្បត្តិមិនតិចជាង 5 ប៊ីលាន​ដុល្លារ​សហរដ្ឋអាមេរិចនោះទេ ហើយក៏ក្លាយទៅជាជាមហាសេដ្ឋីលេខរៀងទី 6 របស់​ប្រទេស​ម៉ាឡេស៊ី​ផងដែរ។

ប្រភព៖ CamboFinance