បន្ទាប់ពីធ្វើឱ្យអ្នកគាំទ្រ ឆ្ងល់ អស់រយៈពេលជាច្រើនថ្ងៃ ពេលនេះអាថ៌កំបាំង តារាចម្រៀងជួរមុខ លោក ខេមរៈ សិរីមន្ត ដែលកាន់លុយក្នុងដៃទាំងសងខាង សរុបចំនួន ៣៣០០រៀល ត្រូវបានលាតត្រដាងហើយ។ នោះគឺតម្លៃ បង់រំលស់ដីឡូតិ៍ធូរថ្លៃបំផុតមិនធ្លាប់មាន បើសិនជាបង់រំលស់មួយថ្ងៃចំណាយត្រឹមតែ ៣៣០០រៀល អតិថិជននឹងអាចក្លាយជាម្ចាស់ដីដីឡូតិ៍ប្លង់រឹងស្របច្បាប់។
អគ្គនាយកក្រុមហ៊ុន Khemarak Sereymun Real Estate Developer លោក ខេមរៈ សិរីមន្ត បញ្ជាក់ថា គម្រោងដីឡូតិ៍របស់លោក ស្ថិតនៅតំបន់កំពុងមានសក្ដានុពលខ្លាំង ទំហំជាង ២០០ហិចតា ធំជាងគេបង្អស់នៅប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ។ គម្រោងដីឡូតិ៍ខ្នាតយក្សនេះ ស្ថិតនៅប្លុកបណ្ដុំទៅដោយរោងចក្រឧស្សាហកម្មជាច្រើន ដែលកំពុងដំណើរការ មានអគារ CASINO ធំៗកំពុងសាងសង់ ផ្សារដោះដូរទំនិញខ្មែរថៃធំជាងគេនៅក្នុងតំបន់ គម្រោងវីឡាជាច្រើនរយខ្នង ជិតទីលានវាយកូនហ្កោលដ៏ប្រណិត ជាប់គម្រោងធំៗពីរ គម្រាងអភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះៗ និងគម្រោងអ្នកឧកញ៉ាឡេង ណាវ៉ាត្រា តំបន់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យតែម្ដង។
ទំហំឡូតិ៍មានចាប់ពី 5m X 20m ឡើង ហើយក្រុមហ៊ុនក៏បានរៀបចំ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេច មានប្រព័ន្ធភ្លើង ប្រព័ន្ធទឹក និងប្រព័ន្ធលូ ក្នុងគម្រោងរួចជាស្រេច។ ក្រុមហ៊ុន ក៏បានសាងសង់ផ្លូវភ្លោះបេតុង ៣០ម៉ែត្រ អមដោយផ្កាក្ងោក និងភ្លើងបំភ្លឺផ្លូវ ឆ្ពោះទៅខេត្តបាត់ដំបង។ ចំពោះផ្លូវភ្លោះបេតុងទំហំ ២០ម៉ែត្រ មានដាំដើមដូងប្រេងអមសងខាង និងភ្លើងបំភ្លឺផ្លូវ ឆ្ពោះទៅបឹងជង្រុកតេជោឈ្នះៗ ចម្ងាយ ១៧ គីឡូម៉ែត្រ តាមច្រកកូនដំរី ។
ចំពោះតម្លៃបង់ផ្តាច់ គឺត្រឹមតែ 1950$ ហើយបើអតិថិជនបង់រំលស់ គឺកាន់តែពិសេស ត្រឹមតែ ៣៣០០រៀលប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ បើគិតជាលុយខែវិញ ស្មើនឹង ១០ម៉ឺនរៀល ក្នុង/ខែ តម្លៃនេះ គឺពិតជាពិសេស ហើយក៏ជាឱកាសដ៏កម្រសម្រាប់អតិថិជន ដែលកំពុងស្វែករកទិញដីឡូតិ៍ទុកសាងសង់លំនៅឋាន ឬវិនិយោគទិញទុកលក់យកចំណេញនៅថ្ងៃក្រោយ។ ក្រុមហ៊ុន Khemarak Sereymun Real Estate Developer នឹងបើកទទួលប្រាក់កក់គម្រោងដីឡូតិ៍ប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ ពីអតិថិជននៅ ថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២១ តទៅ៕