ប្រទេសវៀតណាមចាប់ផ្ដើមបន្ធូរបន្ថយច្បាប់ចត្តាឡឺស័កដូចនឹងប្រទេសនានាទូទាំងពិភពលោកដែរកាលពីថ្ងៃទី ០១ តុលាកន្លងទៅ ថែមទាំងមានគម្រោងប្រកាសបើកប្រទេសជាផ្លូវការវិញនៅខែមិថុនា ២០២២ ខាងមុខទៀតផង។
ក្រោយប្រកាសបន្ធូរបន្ថយច្បាប់ទេសចរណ៍មិនបានប៉ុន្មានផង តម្លៃនៃដំណាំហូបផ្លែនៅក្នុងស្រុកមានការកើនឡើងយ៉ាងគំហុក ពោលគឺកើនដល់ទៅ ៤ ដង មុនពេលដាក់ប្រទេសក្នុងគ្រាអាសន្ន។
ជាក់ស្ដែង ក្រូចឆ្មារដែលធ្លាប់តែទិញផ្ទាល់នៅចម្ការតម្លៃប្រមាណ ២ ០០០ ដុង/គីឡូ ស្រាប់តែឡើងថ្លៃដល់ ៧ ទៅ ៨ ០០០ ដុងនាពេលបច្ចុប្បន្ន ខណៈផ្លែខ្នុរវិញ គឺឡើងថ្លៃជាងមុនដល់ទៅ ៤ ដងដូចគ្នា ដោយពេលនេះតម្លៃលើទីផ្សារគឺចន្លោះពី ១៩ ០០០ ទៅ ៣០ ០០០ ដុង/គីឡូ។
បញ្ជាក់ដែរថា កាលពីខែកក្កដាកន្លងទៅ ផ្លែឈើដែលដាំនៅតំបន់សហគមន៍ Mekong Delta គឺលក់ចេញក្នុងតម្លៃទាបបំផុតសម្រាប់ទីផ្សារទូទាំង HCMC ដោយសារវិបត្តិកូវីដ ១៩ ស្របពេលដែលទិន្នផលនាំចេញទៅក្រៅប្រទេសគឺមានចំណែកយ៉ាងធំពីតំបន់សហគមន៍ Mekong Delta ពោលស្ថិតិនាំចេញក្រៅប្រទេសមានដូចជា អង្ករ ៩០% គ្រឿងសមុទ្រ ៦៥% និងផ្លែឈើ ៧០% នៃការនាំចេញសរុបគឺសុទ្ធតែចេញពី Mekong Delta ទាំងអស់៕
ប្រភព: vnexpress