នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ក្រុមហ៊ុន អុីអន ម៉ល ខេមបូឌា និងធនាគារ ABA បានចុះកិច្ចព្រមព្រៀងលើការទទួលស្គាល់សាច់ប្រាក់អេឡិចត្រូនិក ដើម្បីផ្តល់បទពិសោធន៍ទិញទំនិញកាន់តែមានភាពងាយស្រួល និងសុវត្ថិភាពសម្រាប់អតិថិជនរបស់ផ្សារទំនើប អុីអន ម៉ល។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោមកិច្ចសហប្រតិបត្តិការនេះ អតិថិជនរបស់ ធនាគារ ABA មិនចាំបាច់ចំណាយពេលយូរក្នុងការទូទាត់ជាមួយនឹងក្រដាសប្រាក់ឡើយ ដោយគ្រាន់តែស្កែន ABA Pay QR នៅតាមកន្លែងគិតប្រាក់នានា ជាមួយនឹងកម្មវិធី (App) ABA Mobile នៅក្នុងផ្សារទំនើប អុីអន ម៉ល ទាំង២សាខា ដែលមានហាង និងផ្សារលក់ទំនិញច្រើនជាង២០០កន្លែង។
