ដំណឹងថ្មី! រដ្ឋាភិបាលបើកឲ្យមានទិដ្ឋាការ-Visal ទេសចរណ៍ ចូលមកកម្សាន្តនៅកម្ពុជាឡើងវិញ

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា ​បានប្រកាសបើកឱ្យមានទិដ្ឋាការ- Visa ទេសចរណ៍ ដើម្បីទទួលភ្ជៀវទេសចរ ចូលមកទស្សនាកម្សាន្តនៅកម្ពុជាឡើងវិញ។ បើតាមការឲ្យដឹងពីលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែតុលានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការដាក់ចេញវិធានការថ្មីនេះ ស្រប​ដែល​កម្ពុជា​ទើបនឹង​បើក​ប្រទេស​ឡើងវិញបណ្តើរៗជាជំហាន ដោយមានការប្រុងប្រយ័ត្នខ្ពស់តាមគន្លងប្រក្រតីភាពថ្មី ដើម្បី​ស្តារ​សេដ្ឋកិច្ច​ពីវិបត្តិកូវីដ-១៩។

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា មក​ទល់​ពេល​នេះ​មាន​ជើង​ហោះហើរ​មួយ​ចំនួន​មក​កម្ពុជា​​ មាន​​ ចិន កូរ៉េ និង​សិង្ហបុរី។ ដោយសារ​ស្ថានភាព​វ៉ាក់សាំង​បាន​ច្រើន ក៏​ត្រូវ​ពិចារណា​ក្នុង​ការ​តភ្ជាប់​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀតដូចជា​ ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ប្រទេស​ផ្សេងទៀត។

សូមបញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ ​បាន​ចាក់នៅតាម​ប្រទេស​ជាច្រើនរួចមកហើយ ខណៈដែលកម្ពុជាក៏បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដល់ពលរដ្ឋប្រមាណជាង ៨៥ ភាគរយ ហើយការ​បើក​ដំណើរការ​ហោះហើរ​ឡើងវិញនេះ គឹដើម្បី​ស្តារ​សេដ្ឋកិច្ច​​នាំ​លំហូរ​ទេសចរណ៍ និងអ្នក​​វិនិយោគ​៕