រដ្ឋាភិបាល គ្រោងប្រមូលចំណូលក្នុងប្រទេសចូលថវិការដ្ឋ ឲ្យបានចំនួន ៦,៣ពាន់លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋាភិបាលកម្ពុជា គ្រោងប្រមូលចំណូលក្នុងប្រទេសចូលថវិការដ្ឋ ឲ្យបានចំនួន ២៥,៦ទ្រីលានរៀលដែរ គឺស្មើនឹង ៦,៣ពាន់លានដុល្លារ ត្រូវជា ២០,៦១% នៃផ.ស.ស ដែលមានការកើនឡើង ១៩,៣% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១ ហើយរដ្ឋាភិបាលក៏គ្រោងបង្កើនការចំណាយនៅឆ្នាំ២០២២ ដល់ទៅ៨,៥ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ រដ្ឋាភិបាលបានធ្វើការវាយតម្លៃកំណើនសេដ្ឋកិច្ចកម្ពុជាពាក់កណ្តាលឆ្នាំ ២០២១ គឺត្រូវបានប៉ាន់ស្មានថា មានកំណើនក្នុងអត្រា ២,៤%។ ការប៉ាន់ស្មាននេះ គឺស្រដៀងគ្នាទៅនឹងការព្យាកររបស់ស្ថាប័នហិរញ្ញវត្ថុធំៗ ដែលមានក្នុងរង្វង់២,០%។

ដោយឡែក កំណើនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានក្នុងកំណើននៃអត្រា ៤,៨% ។

បើតាមសេចក្តីព្រាងច្បាប់ដដែល កំណើននេះ នឹងត្រូវបានគាំទ្រដោយ វិស័យចំនួន៣ គឺវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម។ ក្នុងចំណោមនោះ វិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថា នឹងកើនឡើងក្នុងអត្រា ៧,៧% នៅឆ្នាំ២០២២ ពីកំណើន ៥,៧% ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកនៅក្នុងកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈសំណង់ត្រូវបានរំពឹងថាមានកំណើនទាប៕