គ្រូហុងស៊ុយបែបវិទ្យាសាស្ត្របង្ហើបថា អ្នកកើតឆ្នាំទាំង៣នេះ អាចសម្រុកយកបុត្រឆ្នាំ ២០២២ បាន

សង្គម​ និង​សេដ្ឋកិច្ច

អ្នកគ្រូ ឡុង ណាលី គ្រូហុងស៊ុយបែបវិទ្យាសាស្ត្រ ដ៏ល្បីល្បាញប្រចាំតំបន់អាស៊ាន និងក្នុងប្រទេសកម្ពុជា បានបង្ហើបប្រាប់ពីដំណឹងល្អ ដល់អ្នកកើតក្នុងឆ្នាំចំនួន៣ រួមមាន ឆ្នាំ ច ឆ្នាំមមី និងឆ្នាំកុរ ថាអាចពិភាក្សាគ្នាយកបុត្របាន ព្រោះជាឆ្នាំល្អ ត្រូវក្បួនហុងស៊ុយខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកគ្រូ ណាលី/ Master Naly Fengshui ពន្យល់លម្អិតថា៖ “ហេងណាស់ សំរាប់អ្នកកើតឆ្នាំ ច ឆ្នាំមមី រឺ ឆ្នាំកុរ យកកូនកើតក្នុងឆ្នាំ ខាល ឆ្នាំ 2022នេះ ពិតជាហេងខ្លាំងណាស់ ជាកូននាំលាភជ័យដល់ឪពុកម្តាយ ធ្វើអោយការងាររបស់ឪពុកម្តាយរីកចំរើនទ្វេរដង”។

អ្នកគ្រូឡុង ណាលី ជា​គ្រូ​រៀបហុងស៊ុយ​ដ៏ល្បីឈ្មោះ បាន​បញ្ចប់​ការ​សិក្សា​លើ​វិជ្ជា​ហុងស៊ុយ​ជាន់​ខ្ពស់​ពី​គ្រូ​ដើម​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី និង​សិង្ហបុរី ព្រម​ទាំង​បាន​ឆ្លង​កាត់​ហុងស៊ុយ​អូឌីត (Feng Shui Audit) នៅ​សិង្ហបុរី រហូត​ដល់​ក្លាយ​ជា​គ្រូ​ហុងស៊ុយ​ទទួល​ស្គាល់​ដោយ​អន្តរជាតិ តែ​ម្នាក់​គត់​តំណាង​ឲ្យ​ប្រទេស​កម្ពុជា។

គួររំឮកផងដែរថា កាលពីចុងឆ្នាំ ២០១៩ កន្លងទៅ អ្នកគ្រូ ណាលី ក៏បានព្យាករណ៍វអំពីករណីជំងឺចម្លែកនឹងផ្ទុះឡើង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលជំងឺនោះត្រូវបានគេស្គាល់គ្រប់គ្នាថាជាជំងឺកូវីដ១៩។ បន្ថែមពីនេះ គ្រូហុងស៊ុយ ឬ​ចិនសែ ដែលឆ្លង​កាត់ (ជាប់) ​ការធ្វើ​តេស្ដ​សមត្ថភាពហុងស៊ុយ​អូឌីត លំដាប់អន្តរជាតិ នៅ​សិង្ហបុរី រូបនេះ ក៏ធ្លាប់បានព្យាករណ៍ដែរថា ស្ថានភាពជំងឺកូវីដ១៩ នៅទូទាំងសកលលោក នឹងចប់ទៅវិញនៅដំណាច់ឆ្នាំ ២០២១​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកគ្រូបានបកស្រាយថា នេះក៏ដោយសារតែឆ្នាំជូតនៅហាក់ឆុងជាមួយឆ្នាំឆ្លូវ ដូចនេះទាល់តែដាច់ឆ្នាំឆ្លូវទើបអ្វីៗល្អប្រសើរ វិលមកប្រក្រតីវិញទាំងអស់៕