ប្រទេសអាស៊ាន ស្នើសុំជប៉ុន បន្តជំរុញភាពជាដៃគូយុទ្ធសាស្រ្តឲ្យកាន់តែស៊ីជម្រៅ និងរីកចម្រើនលើគ្រប់វិស័យ

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤នេះ ប្រមុខរដ្ឋាភិបាលអាស៊ាន បានស្នើសុំឲ្យបន្តជំរុញភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ជប៉ុន ឲ្យកាន់តែស៊ីជម្រៅ និងរីកចម្រើនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានដូចជា វិស័យឌីជីថល វិស័យសេដ្ឋកិច្ច វប្បធម៌ វិស័យសន្តិសុខ និងវិស័យផ្សេងៗទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 4 people and people standing

កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុននេះផងដែរ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានប្រកាសថា៖ ជប៉ុននឹងបន្តគាំទ្រតួនាទីស្នូលរបស់អាស៊ាន និងពិភាក្សាទៅលើបញ្ហាតំបន់ ដូចជាសមុទ្រចិនខាងត្បូង មីយាន់ម៉ា និងឧបទ្វីបកូរ៉េជាដើម។

នៅក្នុងកិច្ចប្រជុំនេះដដែល ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន បានស្វាគមន៍ជំនួយជាកម្ចីពីជប៉ុនចំនួន ២៥០ ពាន់លានដុល្លារ តាមរយៈការគាំទ្រនិងការឆ្លើយតបនូវគ្រោះមហន្តរាយពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ខណៈពេលកន្លងទៅ ជប៉ុនបានផ្តល់ជំនួយឥតសំណងចំនួន ២០០លានដុល្លារ ជួយដល់បរិក្ខាពេទ្យ និងឧបករណ៍ផ្សេងៗ ព្រមទាំងបានជួយទៅលើផ្នែកបច្ចេកទេសដល់បណ្ដាប្រទេសអាស៊ាន។

ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានស្នើឲ្យជប៉ុនបន្តជួយកសាងសហគមន៍អាស៊ាន ជាពិសេសការតភ្ជាប់ផែនការមេឆ្នាំ២០២៥ និងជួយសមាហរណកម្មអាស៊ាន សម្រាប់ផែនការគំនិតផ្ដួចផ្ដើមអាស៊ានលើកទី៤ ព្រមទាំងឱ្យជប៉ុនចូលរួមចំណែកក្នុងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ ជាពិសេសនៅតំបន់មេគង្គ៕