សម្តេចតេជោ ហ៊ុន សែន សម្រេចសាសង់ផ្លូវចំនួន៣៤ខ្សែ នៅក្រុងព្រះសីហនុ ដែលចំណាយទឹកប្រាក់ជិត $៣០០ លានដុល្លារអាមេរិក ។ ការធ្វើផ្លូវទាំងនោះ គឺសម្ដេច បានធ្វើគំរូល្អសមតាមព្រះបរមនាមដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះបរមរតនកោដ្ឋសម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រខ្មែរ។
បន្ទាប់ពីការស្ថាបនាផ្លូវទាំងនោះរួច
នឹងធ្វើអោយសោភ័ណភាពខេត្តកាន់តែស្រស់ស្អាត
និងមានសុវត្ថិភាពខ្ពស់
ជាមួយហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់
សក្តិសមជាខេត្តគំរូរបស់ប្រទេសដែលផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ
ក៏ដូចជាទេសចរ
និងអ្នកវិនិយោគិនមកពីគ្រប់ទីកន្លែងទាំងអស់។
តាមទស្សនៈវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន គឺមានតាំងពីឆ្នាំ ១៩៩០ ក្នុងការកំណត់ប៉ូលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែលមានចំនួន៣សំខាន់គឺ ទី១/ភ្នំពេញ ទី២/ព្រះសីហនុ និងទី៣/សៀមរាប។
ខេត្តព្រះសីហនុ ក៏នឹងក្លាយជាតំបន់ហិរញ្ញវត្ថុដ៏សំខាន់នាពេលអនាគត និងជាច្រកសេដ្ឋកិច្ចរបស់ជាតិដែលតម្រូវអោយមានហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព។ ជាពិសេសទៀតនោះ សម្តេចតេជោ ហ៊ុន សែន នឹងបន្តខិតខំស្តា និងកសាងខេត្តព្រះសីហនុនេះអោយមានសោភ័ណភាពកាន់តែស្រស់ស្អាតសក្តិសមទៅនឹងព្រះបរមនាមរបស់អតីតព្រះមហាវិរក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៃកម្ពុជា៕