ប្រែប្រួលទៀតហើយ! តម្លៃប្រេងសាំងនៅកម្ពុជាបន្តឡើងថ្លៃបន្ថែម 250៛/លីត្រ

សង្គម​ និង​សេដ្ឋកិច្ច

ចាប់ពីថ្ងៃទី១-១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តម្លៃប្រេងសាំងនៅកម្ពុជានឹងបន្តឡើងថ្លៃ ដោយសាំង នឹងឡើងដល់ 4,550៛/លីត្រ (ឡើង 250៛) ឯតម្លៃម៉ាស៊ូត នឹងឡើងដល់ 4,100៛/លីត្រ (ឡើង 100៛) នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ស្ដីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា តម្លៃប្រេងក្នុងស្រុកដែលប្រែប្រួលឡើងថ្លៃដូចបានជូនដំណឹងរហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា នេះ គឺយោងទៅតាមតម្លៃប្រែប្រួលលើទីផ្សារអន្តរជាតិ។ គួរកត់សម្គាល់ផងដែរថា ដោយសារកត្តាតម្លៃប្រេងសាំងនៅកម្ពុជា លោតឡើងតាមទីផ្សារសកលដូច្នេះហើយ ទើបប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានជួយអន្តរាគមន៍ សម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជា ដោយក្នុងមួយលីត្រចុះបាន ៤សេន។