រដ្ឋសភាកម្ពុជា ដាក់ឲ្យដេញថ្លៃគម្រោងសាងសង់អាគាររដ្ឋបាលថ្មី ក្នុងតម្លៃ ២៥លានដុល្លារអាម៉េរិក

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋសភាជាតិ ប្រកាសដាក់ឲ្យដេញថ្លៃគម្រោងសាងសង់អាគាររដ្ឋបាលថ្មី ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ ព្រឹក នៅបន្ទប់កោះកេរ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃសុក្រម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាដែលមានកម្ពស់១១ ជាន់នេះ គឺក្រោមជំនួយរបស់ប្រទេសវៀតណាម ក្នុងទំហំទឹកប្រាក់ ២៥លានដុល្លារអាម៉េរិក ដែលបានពិភាក្សាគ្នាតាំងពីឆ្នាំ២០១៧ ខណៈដែលពេលនេះបានឈានទៅមុខមួយជំហានទៀតហើយ ដោយដាក់ដេញថ្លៃសាងសង់។

យ៉ាងណា នៅរសៀលថ្ងៃសៅរ៍ សប្តាហ៍នេះ គេហទំព័រឧកញ៉ាញូស៍ បានសុំការបញ្ជាក់បន្ថែមពីកាលបរិច្ឆេទច្បាស់លាស់នៃគម្រោងដ៏ធំមួយនេះរបស់ជាតិ ដែលអាចនឹងចាប់ផ្ដើមការសាងសង់ និងបញ្ចប់នៅពេលណានោះទេ ដោយអគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង ទាក់ទងទៅមិនបានឆ្លើយតប។

ជាមួយគ្នានេះ សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា កាលពីខែមករា កន្លងទៅបានឲ្យដឹងថា ក្រុមហ៊ុន JEB Surveys and Engineering Co., Ltd. ក៏បានខួងពិសោធន៍ដីចំនួន ០៤ រណ្តៅ នៅលើទីតាំងចំណតរថយន្តខាងមុខ និងជាប់អាហារដ្ឋានរដ្ឋសភារួចមកហើយដែរ បើទោះជួបវិបត្តិកូវីដ-១៩ក្តី៕