ក្រុមហ៊ុន ខេស៊ី គ្រុប សម្រេចផ្តល់សិទ្ធិអភិវឌ្ឍន៍គម្រោងមរតកបរសេដ្ឋទាំងមូល ទៅឲ្យក្រុមហ៊ុន HH Land Development co Lt ដើម្បី
អភិវឌ្ឍន៍ Resort សម្រាប់សម្រាកលំហែ និងចូលនិវត្តន៍ដំបូងគេបំផុតនៅកម្ពុជា ស្ថិតស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ លាតសន្ធឹងលើផ្ទៃដីប្រមាណជាង ៣៥០ ហិកតា នៅក្នុងតំបន់ដ៏មានសក្ដានុពល ហ៊ុំព័ទ្ធទៅដោយសម្រស់ព្រៃភ្នំធម្មជាតិ និងដំណាំកសិឧស្សាហកម្មជាច្រើនប្រភេទ។
ថ្លែងក្នុងពិធីចុះហត្ថលេខា រវាងដៃគូអភិវឌ្ឍន៍គម្រោងមរតកបរសេដ្ឋ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅក្នុងផ្សារខែស៊ី (KC) លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ខេស៊ី គ្រុប និងជាអ្នកផ្តល់សិទ្ធិអភិវឌ្ឍន៍គម្រោងមរតកបរសេដ្ឋទាំងមូល បានលើកឡើងថា គម្រោងមួយនេះលោកបានគិតគូរតាំងពី៥ឆ្នាំមុនមកម្លេះ ហើយឥឡូវលោកក៏បានរកឃើញដៃគូអភិវឌ្ឍន៍ពិតប្រាកដដែលអាចអភិវឌ្ឍន៍កន្លែងនេះឲ្យក្លាយទៅជារីហ្សតទី១ នៅកម្ពុជា។
លោកថ្លែងថា ដៃគូភិវឌ្ឍន៍ក៏ដូចជាដៃគូសហការលក់ ត្រូវខិតខំចូលរួមអភិវឌ្ឍន៍ និងជួយផ្សព្វផ្សាយគម្រោងនេះប្រកបទៅដោយការទទួលខុសត្រូវ ស្មោះត្រង់ និងសុច្ចរិតភាពចំពោះអតិថិជន ពោលគឺសន្យាចំពោះអ្វីដែលខ្លួនធ្វើបាន មិនត្រូវសន្យាអ្វីដែលខ្លួនមិនអាចធ្វើបានឡើយ។
លោក ហុំ ហាក់ CEO និងជាអ្នកតំណាងទទួលបានសិទ្ធិផ្តាច់មុខក្នុងការអភិវឌ្ឍន៍គម្រោងមរតកបរសេដ្ឋពីក្រុមហ៊ុន ខេស៊ី គ្រុប គូសបញ្ជាក់ថា លោកចង់បង្កើតស្នាដៃអភិវឌ្ឍន៍កន្លែងនេះឲ្យក្លាយជាតំបន់ដ៏ទាក់ទាញនាពេលអនាគត។
បើតាមលោក ហុំ ហាក់ មូលហេតុដ៏សំខាន់ដែលលោកទទួលយកគម្រោងនេះមកអភិវឌ្ឍន៍ ទី១ ចង់បង្កើតកន្លែងសម្រាកលំហែ និងចូលនិវត្តន៍មុនគេនៅកម្ពុជាដែលមានចម្ងាយមិនឆ្ងាយពីទីក្រុងភ្នំពេញ ទី២ អភិវឌ្ឍន៍ទីនេះឲ្យក្លាយទៅជារីហ្សតសម្រាកលំហែដែលអាចផ្តល់សេវាកម្មគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋខ្មែរ និងជនបរទេសសម្រាប់ការរស់នៅ ឬធ្វើការនៅក្នុងទីតាំងមួយដែលមានបរិយាកាសល្អ និងស៊ីវិល័យ និងទី៣ ចង់កែច្នៃធនធានធម្មជាតិដែលមានស្រាប់នៅទីនេះ ពីកន្លែងស្ងប់ស្ងាត់ទៅជាតំបន់អភិវឌ្ឍន៍ដែលអាចផ្ដល់ការងារច្រើនប្រភេទដល់ប្រជាពលរដ្ឋនៅហ្នឹងកន្លែងក៏ដូចជាចង់ស្តារមុខមាត់ លើកសម្រស់ខេត្តនេះឲ្យកាន់តែល្បីល្បាញមួយកម្រិតទៀត។
ជាមួយគ្នានេះ លោក សាវិន ហ្វីលីព និងលោក លី ណូរ៉ា ក៏ត្រូវបានតែងតាំងជាផ្លូវការជាទូតសុឆ្ឆន្ទៈ នៃគម្រោង «មរតកបរសេដ្ឋ» ដែលអភិវឌ្ឍន៍លើរីសត់ថ្មីសន្លាងមួយសម្រាប់សម្រាកលំហែ និងចូលនិវត្តន៍ដំបូងគេបំផុតនៅកម្ពុជា នៅពេលខាងមុខ។ ខណៈមរតកបរសេដ្ឋនឹងរៀបចំបង្កើតឲ្យមានសេវាកម្ម បម្រើឲ្យការសម្រាកលំហែដូចជា អាហារដ្ឋាន ហាងកាហ្វេ សួនច្បារ ផ្ទះលំហែ មជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ កន្លែងវាយកូនហ្គោល និង Skybar នៅលើកំពូលភ្នំជាដើម ខណៈដែលពេលនេះក្រុមការងារកំពុងសម្រុកឈូសឆាយផ្លូវនៅក្នុងដីចម្ការសម្រាកលំហែ និងខ្នងភ្នំ ដែលអាចមើលទេសភាពបាន ៣៦០ដឺក្រេ។
បន្ថែមលើនេះដែរ មរតកបរសេដ្ឋ កំពុងដាក់លក់ដីចម្ការសម្រាកលំហែដែលមានដំណាំស្រាប់ជាច្រើនប្រភេទដូចជា លម៉ើ សាឡាក់ តាង៉ែន ក្រូចថ្លុង និងចំបក់បារាំងជាដើម ចាប់ពីទំហំ 15×40 ម៉ែត្រឡើងទៅ ក្នុងតម្លៃចាប់ពីជាង ១ម៉ឺនដុល្លារឡើង។ មានទីតាំងស្ថិតនៅក្នុងឃុំ ស្វាយចចិប និងឃុំព្រះខែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មរតកបរសេដ្ឋមានចម្ងាយត្រឹមតែ ៧០គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ ឬ ចម្ងាយត្រឹមតែ ១៧ គីឡូម៉ែត្រប៉ុណ្ណោះពីផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ផ្សារត្រពាំងក្រឡឹង៕