ទឹកប្រាក់ជាង ៥ ម៉ឺនដុល្លារ CEO ក្រុមហ៊ុនអចលនទ្រព្យ ដង្ខៅ ចូលរួមកិច្ចការមនុស្សធម៌ ខណៈថ្មីៗនេះបរិច្ចាគជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង

សង្គម​ និង​សេដ្ឋកិច្ច

ការចូលរួមឧបត្ថម្ភថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគជូនដល់រដ្ឋបាលខេត្តកំពង់ឆ្នាំងនាពេលនេះរបស់លោក គល់ តុលា មិនមែនជាលើកទីមួយនោះនេះ។ កន្លងមក លោកតែងតែចូលរួមបរិច្ចាគធនធានជាច្រើនជូនដល់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីខេត្ត និងតាមបណ្តាសហគមន៍នានាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការបញ្ជាក់ពីលោក គល់ តុលា ប្រាប់គេហទំព័រឧកញ៉ាញូស៍ ថា គិតមកដល់ពេលបច្ចុប្បន្នក្រុមហ៊ុនរបស់លោកបានបរិច្ចាគថវិកាប្រមាណ ៥៧,២០០ដុល្លារអាម៉េរិក រួមនឹងសម្ភារៈចាំបាច់មួយចំនួន ក្នុងយុទ្ធនាការមនុស្សធម៍ជាមួយរាជរដ្ឋាភិបាល។

បើទោះស្ថានភាពជំងឺរាតត្បាតសកលកូវីដ-១៩ មិនទាន់បានបិទបញ្ចប់នៅឡើយក្តី ក្រុមហ៊ុនដង្ខៅ អ៊ិនវេសមិន ឯ.ក និងក្រុមហ៊ុន វិមានថងខ្វាវ បាននាំយកអង្ករចំនួន ២០តោន ទៅប្រគល់ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីចូលរួមចំណែកកាត់បន្ថយការខ្វះខាត និងសកម្មភាពបង្ការ ការពារ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ។

ជាការឆ្លើយតបនូវទឹកចិត្តសប្បុរសរបស់លោក គល់ តុលា អគ្គនាយកក្រុមហ៊ុន ដង្ខៅអ៊ិនវេសមិន និងលោកស្រី ហ៊ិន រស្មី អគ្គនាយិកាក្រុមហ៊ុន ដង្ខៅវិមានថងខ្វាវ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តខេត្តកំពង់ឆ្នាំង បានចេញលិខិតអំណរគុណជាផ្លូវការមួយ ជូនដល់អ្នកទាំងពីរក្នុងការចូលរួមបរិច្ចាគ និងជាសក្ខីភាពនៃទឹកចិត្តប្រកបដោយបេះដូងសប្បុរសធម៌៕