កម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំកម្ពុជារបស់ PropertyGuru ដើម្បីផ្តល់ពានរង្វាន់កិត្តិយសដល់បណ្តាក្រុមហ៊ុនឆ្នើមៗឈានមុខគេបំផុត នៅក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ និងគម្រោងដែលល្អបំផុត ហើយរឹងមាំបំផុតរបស់ប្រទេស បានចូលរួមប្រកួតប្រជែងយកពានរង្វាន់ ១៩ ប្រភេទផ្សេងៗគ្នានៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំកម្ពុជាលើកទី៦ របស់ PropertyGuru ដែលធ្វើការចាក់ផ្សាយនៅលើគេហទំព័រ AsiaPropertyAwards.com ។ ពានរង្វាន់ប្រចាំឆ្នាំ២០២១នេះ ក៏ប្រគល់ពានរង្វាន់ Real Estate Personality of the Year នៅកម្ពុជា ជូនដល់ម្ចាស់លាភីជាស្ត្រីដំបូងគេបង្អស់ ដែលបានទទួលពានរង្វាន់ប្រភេទនេះផងដែរ។
អ្នកឈ្នះជយលាភីសំខាន់ៗពីកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru ប្រចាំនៅកម្ពុជាឆ្នាំ២០២១ នឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលពានរង្វាន់ល្អដាច់គេប្រចាំអាស៊ី (Best of Asia) ក្នុងកម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អចលនទ្រព្យអាស៊ីលើកទី១៦ របស់ PropertyGuru ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ គឺជាផ្នែកមួយនៃកម្រងព្រឹត្តិការណ៍ ដែលត្រូវបានគេស្គាល់ថា ជាកម្មវិធី PropertyGuru Week ដែលរួមមានការបើកកិច្ចប្រជុំកំពូលវិស័យអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ីឆ្នាំ ២០២១។
ពានរង្វាន់ PropertyGuru Cambodia Property Awards 2021 លើកទី៦ រៀបចំឡើងដោយសម្ព័ន្ធក្រុមហ៊ុន PropertyGuru Group និងឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន Jotun ដៃគូសហការផ្នែកទូរទស្សន៍ខ្សែកាបផ្លូវការ History Channel ទស្សនាវដ្តីផ្លូវការ PropertyGuru Property Report ដៃគូទំនាក់ទំនងសាធារណៈផ្លូវការ Two Way PR ដៃគូប្រព័ន្ធផ្សព្វផ្សាយទស្សនាវដ្តី Construction & Property Magazine ដៃគូសប្បុរសធម៌ផ្លូវការ Right To Play ដៃគូសហការផ្លូវការលើបរិស្ថាន សង្គម និងអភិបាលកិច្ច Baan Dek Foundation សមាគមគាំទ្រ Asia MarTech Society និងអ្នកគ្រប់គ្រងផ្លូវការ HLB៕