ករណីអតិថិជនវេរលុយខុសកុង កើតមានជាហូរហែដោយសារការភណ្ឌច្រឡំ។ បើតាមប្រភពពីបុគ្គលិកធនាគារមួយរូបបានប្រាប់ថា នៅពេលកើតមានបញ្ហាវេរលុយខុសកុង អតិថិជនត្រូវប្រញាប់ទាក់ទងមកធនាគារជាបន្ទាន់ ដើម្បីបង្កកសាច់ប្រាក់។ យ៉ាងណាករណីធនាគារក៏មិនអាចបញ្ជាក់បានថា អតិថិជននឹងអាចទទួលបានទឹកប្រាក់នោះវិញដែរឬយ៉ាងណាទេ ប៉ុន្តែខាងធនាគារនឹងព្យាយាមដោះស្រាយជូនតាមដែលអាចធ្វើបាន។
ករណីនេះធនាគារមួយចំនួនក៏នឹងគិតថ្លៃសេវាពីអតិថិជន ដែលបានផ្ទេរខុសដើម្បីទទួលបានទឹកប្រាក់ត្រឡប់ទៅវិញ។
យ៉ាងណាមិញ ឧកញ៉ាញូស៍នឹងបង្ហាញលេខទូរសព្ទធនាគារធំ ៣ សេវទុកមានធនាគារ ABA ធនាគារ Wing និងធនាគារ Aceleda សុទ្ធតែជាធនាគារធំបំផុតដែលមានប្រើសេវាវេរលុយមានសកម្មភាពច្រើនជាងគេ។
1/ធនាគារ ABA
ធនាគារ ABA គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខមួយរបស់កម្ពុជា។ សេវាធនាគារអនឡាញ និងធនាគារតាមទូរសព្ទដ៏ទំនើប ធ្វើឲ្យធនាគារ ABA ទទួលការគាំទ្រក្លាយជាសេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែប។
អតិថិជនមានបញ្ហាបន្ទាន់ណាមួយអាចទំនាក់ទំនងតាមលេខ៖ ០23 225 333/០98 203 203 ។
2/ធនាគារ Wing
ធនាគារឯកទេសវីង ទើបទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា ហើយអាជ្ញាប័ណ្ណនេះអនុញ្ញាតឱ្យវីងធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជក្រោមឈ្មោះ “ធនាគារ វីង (ខេមបូឌា) ម.ក”។ សេវាកម្មហិរញ្ញវត្ថុបែបឌីជីថលរបស់វីងដែលមានស្រាប់ តាមរយៈភ្នាក់ងារវីងដែលមានជាង ៩៣០០ កន្លែង និងកម្មវិធីស្មាតហ្វូនវីង ដែលបង្កើតបណ្តាញវេរលុយយ៉ាងទូលំទូលាយទូទាំំងប្រទេស។
អតិថិជនមានបញ្ហាបន្ទាន់ណាមួយអាចទំនាក់ទំនងតាមលេខ៖ ០23 999 989/ 012 999 489
3/ធនាគារ Aceleda
សេវាផ្ទេរប្រាក់ គឺជាសេវាមួយដែលធនាគារ Aceleda អនុញ្ញាតឱ្យអតិថិជន ធ្វើការផ្ទេរ ឬទទួលប្រាក់ទូទាំងប្រទេស និងផ្ទេរ ឬទទួលប្រាក់ក្រៅប្រទេស ។ បច្ចុប្បន្ននេះធនាគារអេស៊ីលីដា មានបម្រើសេវាផ្ទេរប្រាក់ដូចខាងក្រោម ៖
- សេវាផ្ទេរប្រាក់ក្នុងស្រុក
- សេវាផ្ទេរប្រាក់ក្រៅប្រទេសតាមរយៈប្រព័ន្ធ SWIFT
- សេវាផ្ទេរប្រាក់ក្រៅប្រទេសតាមរយៈ វ៉េសស្ទឺន យូញៀន
អតិថិជនមានបញ្ហាបន្ទាន់ណាមួយ អាចទំនាក់ទំនងតាមលេខ៖ ០២៣ ៩៩៤ ៤៤៤/015 999 233