រយៈពេល ៩ ខែ ឆ្នាំ ២០២១ នេះ ធនាគារ អេស៊ីលីដា ប្រកាសរកប្រាក់ចំណូលសរុបបានជាង ៣១២ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ កើនឡើងប្រមាណ ១១%។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ជាមួយគ្នានេះប្រាក់ចំណេញបានចំនួន ១២០,១២២,០៧៤ ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០ បានចំនួន៩៨,៣៥៦,៤៤៣ ដុល្លារ កើនឡើង ២២ ភាគរយ។

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ធនាគារ អេស៊ីលីដា មានប្រាក់បញ្ញើសរុបបានកើនឡើងចំនួន ៨២៧.៩៨ លានដុល្លារអាមេរិក ហើយសមតុល្យឥណទានសរុបបានកើនឡើងចំនួន ៥៣២.០៩ លានដុល្លារអាមេរិក បើធៀបដំណាច់ឆ្នាំ២០២០។ បើធៀបនឹងដំណាច់ខែកញ្ញា ឆ្នាំ២០២០ ប្រាក់បញ្ញើសរុបនិងសមតុល្យឥណទានសរុប បានកើនឡើងចំនួន ៩១៣.២១ លានដុល្លារអាមេរិក (២០.១៨%) និង ៨៩៤.៧៣លានដុល្លារអាមេរិក (២១.៥៩%) តាមលំដាប់៕