នាយករដ្ឋមន្រ្តីឡាវ ស្នើសុំកម្ពុជា ៨ចំណុច ស្របពេលច្រើនឆ្នាំមកនេះ ទំនាក់ទំនងទ្វេភាគីមានការប្រែប្រួល

សង្គម​ និង​សេដ្ឋកិច្ច

ថ្លែងក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយរកដ្ឋមន្រ្តី នៅល្ងាចថ្ងៃចន្ទ ទី២៩ វិច្ឆិកានេះ លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីឡាវ បានស្នើឲ្យកម្ពុជា ធ្វើយ៉ាងណាពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីចំនួន ៨ចំណុច ខណៈដែលទំនាក់ទំនងជាច្រើនឆ្នាំកន្លងមកនេះ មានការប្រែប្រួល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមនាយករដ្ឋមន្រ្តីឡាវ កិច្ចសហប្រតិបត្តិការទ្វេភាគីចំនួន ៨ចំណុចនោះរួមមាន៖ ទី១)បន្ត ការផ្លាស់ប្ដូរទស្សនៈកិច្ចរវាងគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាជំរុញ និងបញ្ចប់ការងារដែលបានព្រមព្រៀងគ្នាកន្លងមក ទី២)បន្តពិភាក្សាគ្នាធ្វើយ៉ាងណាឱ្យបញ្ចប់កិច្ចព្រមព្រៀង ក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ទី៣)ជំរុញបន្តកិច្ចប្រជុំតាមរយៈយន្តការដែលមានស្រាប់ទី៤)ជំរុញឲ្យគណៈកម្មការចម្រុះព្រំដែនបន្តធ្វើការធ្វើយ៉ាងណាតាមគោលដៅដែលថ្នាក់ដឹកនាំបានសម្រេច ទី៥)ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មលើកស្ទួយពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ទី៦) ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ វិស័យទេសចរណ៍ និងវិស័យដទៃទៀតដែលជាសក្តានុពលសម្រាប់ប្រទេសទាំងពីរ ទី៧)ជំរុញ វិស័យឯកជន ជំរុញការវិនិយោគរវាងប្រទេសទាំងពីរ និងគាំទ្រវិនិយោគិនប្រទេសទាំងពីរ និងទី៨) ជំរុញកិច្ចសហប្រតិបត្តិការ លើវេទិកាតំបន់ និងអន្តរជាតិ។

ជាការឆ្លើយតប សម្ដេច ហ៊ុន សែន ក៏បានគាំទ្រចំណុចទាំង ៨ ដែលនាយករដ្ឋមន្ត្រីឡាវ បានលើកឡើង។ បន្ថែមើលនេះ ទាក់ទងទៅនឹងវិស័យទេសចរណ៍សម្ដេចបានស្នើសុំឲ្យលោក វីផាវ៉ាន់ ពិចារណា ឲ្យប្រជាជនទាំងពីរអាចធ្វើដំណើរទៅវិញទៅមក ពីព្រោះវិស័យនេះជាវិស័យដែលបំពេញឲ្យគ្នាទៅវិញទៅមក។

ដោយឡែក សម្រាប់វិស័យវិនិយោគវិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រហើយនឹងជំរុញឲ្យធ្វើយ៉ាងណាឲ្យមានការវិនិយោគនៃប្រទេសទាំងពីរ ខណៈដែលវិស័យមួយនេះ ជាមូលដ្ឋានសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងផ្នែកនយោបាយ សេដ្ឋកិច្ចជាដើម៕