ដីព្រៃលិចចំនួន ៦៧៥ ហិកតា ស្ថិតនៅក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រគល់មកឲ្យរដ្ឋវិញហើយ។ នេះបើតាមការឲ្យដឹងរបស់លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃពុធ ទី១ ធ្នូនេះ។
លោក ស៊ុន ស៊ុនវណ្ណារិទ្ធិ បានបញ្ជាក់ថា ដីជាង ៦០០ហិកតានេះ គឺលោក ស៊ុ សុជាតិ បានប្រគល់ឱ្យរដ្ឋវិញ កាលពីថ្ងៃ ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយដីទាំងអស់នេះគឺបានមកដោយទិញពីប្រជាពលរដ្ឋ និងខ្លះទៀតបានដោយការឈូសឆាយបន្ថែម។
ការប្រគល់ដីព្រៃលិចទឹក ៦០០ហិចតារបស់លោកស្នងការរងខេត្តកំពង់ឆ្នាំងរូបនេះ ធ្វើឡើងបន្ទាប់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី ២៨ វិច្ឆិកា បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង៕