វាំងននគឺជាផ្នែកមួយនៃសោភ័ណភាពនៅក្នុងផ្ទះ ដើម្បីការពារបន្ទប់ពីពន្លឺព្រះអាទិត្យ ឬការមើលឃើញពីខាងក្រៅ។ វាំងននអាចទិញបាននៅតាមកន្លែងជាច្រើន ហើយសព្វថ្ងៃក៏មានភាពងាយស្រួលក្នុងការស្វែងរកម៉ូតជាច្រើនផងដែរ។
ប៉ុន្តែប្រហែលជាពេលខ្លះ យើងក៏ពិបាករកទិញវាំងននឬក្រណាត់ណាដែលយើងចង់តម្រូវតាមចិត្តផ្ទាល់ខ្លួន។ អត្ថបទពិសេសនេះ ឧកញ៉ាញូសន៍ ណែនាំពីរបៀបការវាស់និងគណគណនាវាំងនន ដើម្បីកាត់ទៅតាមតម្រូវការនិងចំណង់ចំណូលចិត្តសម្រាប់ដេគ័រក្នុងផ្ទះខ្លួនឯងបាន។
ការវាស់និងគណគណនាវាំងននគឺតម្រូវទៅតាមប្រភេទ ក្រណាត់ ទំហំ បង្អួច និងម៉ូតវាំងនន។
វិធីនៃការវាស់វាំងននគឺ៖
- វាស់ទទឹងបង្អូចដោយបញ្ចេញ ១តឹក កន្លះ ទៅ ២តឹកកន្លះ (ស្តង់ដារ) សងខាងបង្អួច ។
- វាស់កម្ពស់បង្អួចដោយបញ្ចេញ ១តឹកកន្លះឡើងលើ និងទុក ១តឹក (ស្តង់ដារ) ពីឥដ្ឋ។
ជាបន្តសូមលើកយកការគណនាវាំងនន ជីពភ្លី ធម្មតានិងវាំងននចោះកង ដែលកំពុងតែពេញនិយមនាពេលបច្ចុប្បន្ន និង ប្រើប្រាស់ក្រណាត់ដែលមានធ្មេញឈើ ២.៨ម៉។
- ១.វាំងននជីពភ្លី
យកទទឹងដែលបញ្ចេញរួចគុណ ២.៥ ជាការស្រេច។
ឧ. ទទឹង ២ម x ២.៥ = ៥ម ។ ដូចនេះបង្អួចទំហំ ២ មែត្រ ប្រើក្រណាត់អស់ ៥ ម៉ - ២.វាំងននចោះកង
- យកទទឹងដែលបញ្ចេញរួចស្រេច គុណ ២.៨ ជាការស្រេច។
- ឧ. ទទឹង ២ម x ២.៨ = ៥ម ។ ដូចនេះបង្អួចទំហំ ២ មែត្រ ប្រើក្រណាត់ អស់ ៥.៦ ម៉
ជាមួយគ្នានេះ ជាការណែនាំបន្ថែមសុំកុំបោកគគ់ដោយប្រើម៉ាស៊ីន។ វាំងននជាធម្មតាមិនសូវមានស្មាមប្រឡាក់ទេបើយើងគ្រាន់តែប្រើប្រាស់សម្រាប់បើកនិងបិទ ប៉ុន្តែធូលីត្រូវជាប់ទៅនឹងវាំងននជារៀងរាល់ថ្ងៃ។ ដូចនេះយើងគ្រាន់តែយកវាំងននមកត្រាំនឹងទឹកសាប៊ូរយៈពេលប្រមាណ ២០ ទៅ ៣០នាទី រួចជាន់ ២ ទៅ ៣ នាទី រួចលើកពួតជាការស្រេច។ បើសិនជាទឹកនៅខ្មៅខ្លាំងសូមបោកម្តង ឬ ពីរដងទៀតរួចហាលក្រោមកំដៅថ្ងៃនឹងគ្មានធូលី៕