ធនាគារឈានមុខគេ ABA បានបើកដំណើរការសាខាដំបូងនៅខេត្តប៉ៃលិន ជាខេត្តច្រកសេដ្ឋកិច្ចមួយជាប់ជាមួយប្រទេសថៃ។
ក្នុងសេចក្តីប្រកាសរបស់ព័ត៌មានរបស់ធនាគារ ការបើកសាខាថ្មីដំបូងនៅខេត្តប៉ៃលិន ដើម្បីផ្តល់សេវាកាន់តែកៀកប្រជាពលរដ្ឋ ដោយមិនចាំបាច់ពិបាកធ្វើដំណើរឆ្ងាយដូចមុនទៀត។ ឥឡូវនេះអតិថិជនអាចប្រើប្រាស់សេវាធនាគារដ៏ទំនើបបានពេញលេញនៅក្នុងខេត្តផ្ទាល់។


ធនាគារ ABA គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខមួយរបស់កម្ពុជា បង្កើតឡើងក្នុងឆ្នាំ ១៩៩៦ និងបច្ចុប្បន្នបានក្លាយជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជកំពូលទាំងបី នៅក្នុងប្រទេសកម្ពុជា។ ជាមួយសាខា ៧៩ កន្លែង សេវាធនាគារអនឡាញ និងធនាគារតាមទូរស័ព្ទដ៏ទំនើប ធ្វើឲ្យធនាគារ ABA អាចបម្រើអតិថិជនបានកាន់តែច្រើនឡើងៗជាមួយសេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែប៕