ធនាគារពាណិជ្ជ ABA បានប្រកាសដល់អតិថិជននៅក្រុងព្រះសីហនុ ពីការប្តូរទីតាំងថ្មីស្ថិតនៅក្បែររង្វង់មូលតោពីរ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
បើតាមការជូនព័ត៌មានរបស់ធនាគារ ABA ទីតាំងថ្មីល្អប្រសើរជាងមុន ផ្តល់ការប្រើប្រាស់សេវាធនាគាររបស់អតិថិជនកាន់តែងាយស្រួល។ សាខាដែលមានកម្ពស់ 8 ជាន់នេះ ស្ថិតនៅរង្វង់មូលតោពីរ តែងតែមានមនុស្សម្នាឆ្លងកាត់។
សាខាថ្មីដែលទើបដាក់ឲ្យដំណើរការនេះដែរ មានទីតាំងស្វ័យធនាគារធំជាងមុន និងចំណតធំទូលាយ ដែលផ្តល់ផាសុកភាពសម្រាប់អតិថិជនប្រើប្រាស់ផលិតផល និងសេវាកម្មទំនើបៗរបស់ធនាគារ ABA៕



