ទង្វើរបស់អ្នកគ្រូ ម៉ៅ ដាក់ដោតបេះដូងអ្នកលេងបណ្ដាញសង្គមជាខ្លាំងនៅទឹកចិត្ត របស់អ្នកគ្រូ ខំក្រាញននៀលមិនរត់ចោលសិស្ស សុខចិត្ត ដើរ៥គីឡូម៉ែត្ររាល់ថ្ងៃ ដើម្បីទៅបង្រៀនសិស្សក្នុងភូមិដាច់ស្រយាលមួយ។ នេះបើតាមលើកឡើងរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា៖ Thoeun Pnn។
អមជាមួយសំណេររៀបរាប់ ព្រមទាំងរូបភាពវីដេអូអត្ថាធិប្បាយផងនោះគណនីហ្វេសប៊ុកឈ្មោះថា៖ Thoeun Pnn បានលើកឡើងយ៉ាងបែបនេះថា” ទឹកចិត្តគ្រូបង្រៀនអ្នកកោះសំរោងប្រហែលជាស្គាល់អ្នកគ្រូច្រើននាក់ ទឹកចិត្តគ្រូបង្រៀនពិតជាល្អពេកហើយអ្នកគ្រូជាម្តាយទី២បន្ទាប់ពីម្តាយឪពុកបង្កើតសូមកុំមើលងាយឬស្អប់គ្រូរបស់អ្នកបើគួរដឹងគុណគួរតែធ្វើទៅឬលើទឹកចិត្តគាត់តាមវិធីណាមួយ
ពេលកូនគេរៀនពូកែគេថាពូជគេល្អបើកូនគេរៀនមិនចេះអក្សរគេបន្ទោសមកពីគ្រូបង្រៀនមិនកើត បញ្ជាក់ខ្ញុំនឹងមានការលើកទឹកចិត្តដល់អ្នកគ្រូជាថវិកានឹងសំភារះខ្លះក៏ដូចជាក្មេងៗសិស្សានុសិស្សជាសំភារះសិក្សា.សំលៀកបំពាក.បងប្អូនអាចចូលរួមបានអរគុណ អាចទំនាក់ទំនងសួរពត៌មានបាន 0976667575 ។
វីដេអូស្ដីពីទឹកគ្រូបង្រៀនខាងលើត្រូវបានអ្នកលេងបណ្ដាញសង្គមបន្តចែករំលែកគ្នា ជាច្រើនពាន់ដង ដោយម្នាក់បានសរសើរនៅទឹកចិត្តអ្នកគ្រូម៉ៅជាខ្លាំង។ ដើម្បីឲ្យដឹងកាន់តែច្បាស់សូម ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៕
https://www.facebook.com/thoeunSPR/videos/1509749472497420/?t=15