ហាងម៉ូតូមួយកន្លែងបានចុះកិច្ចសន្យាការងារជាមួយលោកកក្កដា សុភ័ណ្ឌ ជាទូតសុឆន្ទៈ ដោយឲ្យតម្លៃពលកម្ម ៦ ម៉ឺនដុល្លារក្នុងរយៈពេល ០៦ ខែ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
អតីតភិក្ខុ កក្កដា សុភ័ណ្ឌបានបង្ហាញមូលលប្បទានប័ត្រដែលទទួលបានពីហាងមង្គលម៉ូតូ ដោយរៀបរាប់ពីការទទួលបានការងារថ្មីជាទូតសុច្ឆន្ទៈនៅហាងម៉ូតូនេះ។


អតីតភិក្ខុ កក្កដា សុភ័ណ្ឌ ដែលបួសជាព្រះសង្ឃនៅវត្តសារាវ័ន្តតេជោ បានរងរឿងអាស្រូវជាហូហែរ និងបានលាចាកសិក្ខាបទកាលពីឆ្នាំ២០១៩ ដោយសារប្រពឹត្តិកំហុសឆ្គាំឆ្គងធម៌វិន័យរបស់ព្រះពុទ្ធសាសនា។
ក្រោយលាចាកសិក្ខាបទពីព្រះសង្ឃមកជាសមញ្ញជន អតីតភិក្ខសង្ឃរូបនេះបានក្លាយជាតារាហ្វេសប៊ុកម្នាក់ តែងតែបែកធ្លាយរឿងជីវិតផ្ទាល់ខ្លួនលេចឮដល់មហាជនជាប់ជានិច្ច៕