ជិត ៣សប្តាហ៍ រដ្ឋរកឃើញអ្នកទន្ទ្រានដីព្រៃលិចទឹក ជុំវិញបឹងទន្លេសាបជាង ៤ម៉ឺនហិកតា

សង្គម​ និង​សេដ្ឋកិច្ច

របាយការណ៍របស់ក្រុមការងារអន្តរក្រសួងដែលទទួលបទបញ្ជាផ្ទាល់ពីរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីចុះស្រាវជ្រាវទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការកាន់កាប់ និងទន្ទ្រានដីព្រៃលិចទឹកនៅតាមបឹងទន្លេសាប ត្រឹមរយៈពេល ៣សប្តាហ៍រកឃើញសរុបជាង ៤ម៉ឺនហិកតា ខណៈដែលទិន្នន័យបង្ហាញឲ្យឃើញច្រើនជាងគេនៅខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រយៈពេលជិត ៣សប្តាហ៍មកនេះ ក្នុងរបាយការណ៍បានបង្ហាញឲ្យដឹងថា ខេត្តកំពង់ឆ្នាំង មានប្រជាពលរដ្ឋ ៦០៧៦គ្រួសារ ប្រគល់ដី ២៥,៥៨០.១៦ហិកតា សម្រាប់ខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋ ៣៧គ្រួសារ ប្រគល់ដី ១០២.៤០ហិកតា ខេត្តបាត់ដំបង មានប្រជាពលរដ្ឋ ៥០៩គ្រួសារ ប្រគល់ដី ៣០៧៤.៦០ហិកតា ខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋ ៦៤៦គ្រួសារ ប្រគល់ដី ៣៨៤៤.៧០ហិកតា ខណៈខេត្តសៀមរាប មានប្រជាពលរដ្ឋ ៩៩៩គ្រួសារ ប្រគល់ដី ២០៥១.៣៨ហិកតា និងខេត្តកំពង់ធំ មានប្រជាពលរដ្ឋ ៩៧៩គ្រួសារ ប្រគល់ដី ៥៧៥៦.៦៤ហិកតា។

បទបញ្ជាផ្ទាល់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្រោយ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចុះសិក្សាស្រាវជ្រាវនៅជុំវិញបឹងទន្លេសាប ហើយរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ហើយបណ្ឌិត សុខ ទូច ក៏បានរាយការណព៍ទៅសម្តេចតេជោ ដើម្បីដោះស្រាយជាបន្ទាន់៕