ទីបំផុត កម្ពុជាប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

សង្គម​ និង​សេដ្ឋកិច្ច

តាមរយៈសារជាសំឡេងបន្ទាន់មួយនៅព្រឹកថ្ងៃចន្ទ ទី២០ ធ្នូនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសបិទបញ្ចប់ទាំងស្រុងនូវព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ២០កុម្ភៈ ដែលបន្លាយរាប់ខែ ដោយគិតមកដល់ពេលនេះមានរយៈពេល ១០ខែហើយ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសុខាភិបាល នៅព្រឹកនេះដែល បានឲ្យដឹងថា នេះជាករណីលើកទី១ហើយ ដែលមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន៧នាក់, អ្នកជំងឺចំនួន១១នាក់ជាសះស្បើយ។ ទន្ទឹមនឹងនោះ គិតមកត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២០,៤២៣នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៨០៣នាក់, ស្លាប់សរុបចំនួន៣,០០៥នាក់៕