កម្លាំងអាវុធហត្ថរាធានីភ្នំពេញ សហការជាមួយ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឡោមព័ទ្ធនឹងចាប់បានពួកក្រុមចោរប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី នៅយប់ថ្ងៃចន្ទ ទី២០ ធ្នូនេះ ដែលស្ថិតនៅក្នុងបុរីមួយជាប់ផ្លូវ៦០ម៉ែត្រ។

បើតាមផេកកងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ការចុះបង្រ្កាបនេះ ដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន5ដើម(វែង១ដើម ខ្លី៤ដើម)។ អាវុធហត្ថភ្នំពេញ កំពុងបន្តនិតិវិធីលើមនុស្សពាក់ព័ន្ធ ក្នុងចំណោមមនុស្សដែលឃាត់ខ្លូនចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់)។

ជាការកត់សម្គាល់ ជនសង្ស័យដែលជាចោរចូលប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី បែរជាមកសម្ងំលាក់ខ្លួននៅភូមិគ្រឹះដ៏ស្កឹមស្កៃ ក្នុងបុរីលំដាប់អភិជនមួយស្ថិតក្នុងតាមបណ្តោយផ្លូវ ៦០ម៉ែត្រវិញ។ នៅពេលនេះកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ និងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានដេញឃាត់រថយន្តរបស់ជនសង្ស័យ តែពេលទៅដល់កន្លែងងងឹត និងមានព្រៃផងនោះ ក្រុមជនសង្ស័យបានឈប់រថយន្តរួចបានរត់គេចខ្លួន។ តែនៅពេលនេះកម្លាំងសមត្ថកិច្ច កំពុងសហការគ្នាកំពុងធ្វើការ ឡោមព័ទ្ធជនសង្ស័យនៅកន្លែងនោះផងដែរ។

រូបភាពខាងក្រោមនេះ ភូមិគ្រឹះរបស់ជនជាប់សង្ស័យថាជាក្រុមចោរចូលប្លន់ផ្ទះឧកញ៉ាល្បីឈ្មោះ អ៊ាន សៀវម៉ី៖






អត្ថបទទាក់ទង៖