ករណីវិវាទដីធ្លីដ៏រាំរ៉ៃជាង ២៥ឆ្នាំរបស់ប្រជាពលរដ្ឋប្រមាណជាង ១០០គ្រួសារ ស្ថិតនៅក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានយល់ព្រមទទួលយកសំណងដេីម្បីបញ្ចប់វិវាទចាប់ពីពេលនេះតទៅ ក្រោមការសម្របសម្រួលពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង លោក ជា សុផារ៉ា នៅព្រឹកថ្ងៃអង្គារ៍ ទី២១ ខែធ្នូនេះ។

បើតាមអ្នកឧកញ៉ា ម៉ុង ឬទ្ធី វិវាទធីធ្លីនេះកើតឡើងអស់រយៈពេលជាង ២៥ឆ្នាំកន្លងមកហេីយ ដោយបានឈ្លោះប្រកែកគ្នាតាំងតែពីខ្លួននៅក្មេងដែលគិតមកដល់ពេលបច្ចុប្បន្ននេះ ២៥ឆ្នាំកន្លងទៅ ក្នុងនោំក៏មានប្រជាពលរដ្ឋមួយចំនួនចាស់ជរាចាយលុយលែងចង់កេីត ព្រមទាំងាមានអ្នកស្លាប់មួយចំនួនទៀត។
លោកថ្លែងក្នុងន័យដើមថា៖ មានវិវាទអស់រយៈពេលជាង២៥ឆ្នាំកន្លងមកហេីយ ដល់តែចូលរួមស្តាប់បានដឹងថាអ្នកដែលមានវិវាទនិងគ្នា មួយចំនួនធំមិនដែលបានស្គាល់មុខគ្នាទេ ទេីបតែព្រឹកនេះបានឃេីញមុខគ្នាច្បាស់ ដល់ពេលបែកគ្នាប្រហែលជាមិនចំណាំមុខបានទេមេីលទៅ។ ឈ្លោះគ្នាតាំងតែពីខ្លួននៅក្មេង២៥ឆ្នាំបានកន្លងផុតទៅ អ្នកខ្លះក៏បានលាចាកលោកនេះទៅហេីយ រីឯចំណែកអ្នកនៅរស់រានមានជីវិតចាស់ចាយលុយលែងចង់កេីតទៅហេីយ។

ជាមួយគ្នានេះ អ៊ុំស្រីម្នាក់បានលេីកឡេីងថា ជម្លោះនេះតាំងប្តីគាត់ មានអាយុមិនទាន់ដល់៦០ឆ្នាំផងពេលនេះប្តីគាត់ មានអាយុ៨៤ឆ្នាំបានស្លាប់កាលពីបីខែមុននេះទៅហេីយ ដោយគាត់គ្រាន់តែសុំប្រាក់ចំនួន ១០.០០០ដុល្លារ យកទៅធ្វេីបុណ្យឲ្យប្តីរបស់គាត់បានហេីយ។ ជាការឆ្លើយតបអ្នកឧកញ៉ា ម៉ុង ឬទ្ធី ក៏បានគល់ជូនឲ្យអ៊ុំស្រីនៅពេលនេះតែម្តងទៅ។

ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋជាង ១០០គ្រួសារ បានយល់ព្រមទទួលយកសំណងដេីម្បីបញ្ចប់វិវាទដ៏រាំរៃចាប់ពីពេលនេះតទៅ ក្រោមការជួយសម្របសម្រួលពីសំណាក់លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា៕