សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា (JCI Cambodia) បានបង្ហាញសមាសភាព ប្រធាន អនុប្រធានប្រតិបត្តិ អនុប្រធាន និងសមាជិកសមាជិកា នៃក្រុមប្រឹក្សាភិបាលអាណត្តិឆ្នាំ២០២២។
សមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) ឆ្នាំ ២០២២ មានដូចតទៅ៖
លោកជំទាវ ស្រួ ណារីយ៉ា ជា ប្រធាន
លោក ប៉ាក ចន្ទលីណូ ជាប្រធានទើបផុតអាណត្តិ
ក្រុមប្រឹក្សាប្រតិបត្តិដែលរួមមាន៖
លោក ឃឹម ប៊ុនឡែន ជាអនុប្រធានប្រតិបត្តិ
លោកជំទាវ ថុង សុវណ្ណរង្សីយ៍ ជាអនុប្រធានប្រតិបត្តិ
កញ្ញា អប់ លីគន្ធ ជាអនុប្រធានទទួលបន្ទុកកិច្ចការអន្តរជាតិ
លោក សាំង តារារស្មី ជាអនុប្រធាន ទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម
លោក អេង សារី ជា អនុប្រធាន ទទួលបន្ទុកកិច្ចការអភិវឌ្ឍធនធានមនុស្ស
កញ្ញា បុល ចន្ធី ជា អនុប្រធាន ទទួលបន្ទុកកិច្ចការសហគមន៍
អគ្គលេខាធិការដ្ឋានដែលរួមមាន៖
លោក លី ឧត្តម ជាអគ្គលេខាធិការ
លោកស្រី ឆេង ជេនីហ្វឺ ជាអគ្គបេឡាធិការ
កញ្ញា ទួន រស្មី ជា លេខាធិការប្រឹក្សាច្បាប់
យោងតាមរបាយការណ៍ដោយលោក ប៉ាក ចន្ទលីណូ ប្រធានថ្នាក់ជាតិឆ្នាំ ២០២១ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានសម្រេចបេសកកម្មរបស់ខ្លួន តាមគោលដៅកំណត់ទុករហូតដល់ ៩១% បើទោះស្ថិតក្នុងវិបត្តិកូវីដ១៩ក្តី។ មិនត្រឹមតែប៉ុណ្ណោះ JCI Cambodia បានឈរនៅលំដាប់លេខរៀងទី២ ក្នុងចំណោម១២០ប្រទេស ដែលសម្រេចបាន “គោលការណ៍ប្រសិទ្ធភាពសកល១០០%”។
លោកជំទាវ ស្រួ ណារីយ៉ា ដែលនឹងទទួលតួនាទីជាប្រធានថ្នាក់ជាតិអាណត្តិថ្មី ២០២២ ក៏បានធ្វើការប្តេជ្ញា ដោយមានការជួយជ្រោមជ្រែងពីក្រុមប្រឹក្សាភិបាល ដើម្បីសម្រេចឲ្យបានផែនការសកម្មភាពនានាដែលបានកំណត់ និងដាក់ចេញ៕