កម្ពុជា ទទួលបានវ៉ាក់សាំង Pfizer ចំនួន ២.៣លានដូស ពីប្រទេសអូស្រ្តាលី

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា ទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ Pfizer ចំនួន ២.៣លានដូសដែលជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី នៅយប់ថ្ងៃអាទិត្យ ទី២៦ ខែធ្នូនេះ។ ពិធីប្រគល់និងទទួលក្រោមវត្តមានសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការផ្តល់ជំនួយជាវ៉ាក់សាំងប្រមាណ ២.៣លានដូសរបស់អូស្ត្រាលីនេះ នឹងត្រូវធ្វើឡើងជាពីរដំណាក់កាល ដែល​វ៉ាក់សាំង ​Pfizer ​ចំនួន​២.៣​លាន​ដូស​នេះ​ នឹង​ដឹក​មក​ដល់​កម្ពុជា​នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ​មួយ​ចំនួន​សិន​ ហើយ​មួយ​ចំនួន​ទៀត​នឹង​មក​ដល់​នៅ​ថ្ងៃ​អង្គារ​ទី​២៨​ធ្នូ​បន្ទាប់​ទៀត​។

កម្ពុជាជាប្រទេសដំបូងបំផុតក្នុងតំបន់អាស៊ាន ដែលទទួលបានវ៉ាក់សាំងពីWHO

តាមរយៈ​ផែនការ​មួយ​ច្បាស់លាស់​ទាំង​ការ​ ទិញជំនួយ​ពី​ប្រទេស​ជា​មិត្តនិង​មជ្ឈមណ្ឌល​កូវ៉ាក់​នោះមកដល់​ពេល​នេះកម្ពុជា​រក​បាន​វ៉ាក់សាំង​សរុប​ជាង ៤០ ​លានដូស​»​។ ភាពជោគជ័យ​របស់​កម្ពុជា​លើ​ការរកបាន​វ៉ាក់សាំងនិង​ការសម្រេច​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​ស្ទើរតែ​ ១០០ ​ភាគរយលឿន​ជាង​ផែនការ​គ្រោងទុក​នេះ នាំឱ្យ​អង្គការ​សុខភាព​ពិភពលោក អង្គការ​ដៃគូ​អភិវឌ្ឍន៍និង​ប្រទេស​ជាច្រើនបង្ហាញ​នូវ​ការស្ញប់ស្ញែងនិង​កោតសរសើរ​ចំពោះ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​-១៩ ធ្វើឱ្យ​កម្ពុជា​ឆ្លង​ផុតពី​ហានិភ័យនិង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​-១៩ ហើយ​កំពុង​បើក​ប្រទេសជាតិ​ឡើងវិញ​គ្រប់​វិស័យ​ផងដែរ​។

គួរជម្រាបថា គិតមកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងប្រមាណជាង៤០លានដូស។ វ៉ាក់សាំងទាំងនេះ ភាគច្រើនជាជំនួយ និងការបញ្ជាទិញពីរដ្ឋាភិបាលចិន។ ដោយឡែកតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់វិញ កម្ពុជាបានទទួលវ៉ាក់សាំង មានជាអាទិ៍ Astra Zeneca Covid Shield Johnson and Johnson ជាដើមនោះ មានជាង៣លានដូស ខណៈដែលមជ្ឈមណ្ឌលកូវ៉ាក់សន្យាផ្តល់វ៉ាក់សាំងដល់កម្ពុជា ចំនួន៦លាន៦សែនដូស៕