ក្រុមហ៊ុនវិរៈ ប៊ុនថាំ បានពង្រីកសាខានៅក្រុងភ្នំពេញមានជាង ៥៣ កន្លែង ដែលផ្តល់សេវាកម្មកាន់តែកៀកលំនៅដ្ឋានរបស់អតិថិជន។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ជាក្រុមហ៊ុនដឹកជញ្ជូននិងសេវាបញ្ជើឥវ៉ាន់ឆាប់រហ័សឈានមុខគេ ការពង្រីកសាខាស្ទើរតែគ្រប់ច្រកល្ហកទូទាំងក្រុងភ្នំពេញ ខណៈដែលក្រុមហ៊ុនបង្កើតបានជាង ២ ទសវត្សន៍នេះបានបង្កើតបណ្តាញដឹកជញ្ជូនមានទូទាំង ២៥ ខេត្តក្រុង។
គិតមកត្រឹមឆ្នាំ២០២១នេះ ក្រុមហ៊ុន វីរៈ ប៊ុនថាំ មានលើសពី ៣០០សាខា ទូទាំំងប្រទេស។ ក្រុមហ៊ុនវីរៈ ប៊ុនថាំ ដែលមានលោកឧកញ៉ា សួរ វីរៈជាអគ្គនាយក បានដំណើរការអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងបញ្ជើឥវ៉ាន់ឆាប់រហ័ស មិនថានៅតំបន់ណា កន្លែងណា អាចប្រើប្រាស់សេវាកម្មពីក្រុមហ៊ុនវិរៈ ប៊ុនថាំបានគ្រប់កន្លែងទាំងអស់ទូទាំងប្រទេស៕