ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត សមាជិកកុដិ២៤ វត្ត នាគវ័ន បានប្រកាសលើបណ្ដាញសង្គមFacebook ព្រះអង្គរនាព្រឹកនេះថា នៅថ្ងៃទី២៨ ខែ ១២ ឆ្នាំ ២០១៩ ខាងមុខនេះ ជាថ្ងៃចំរើនព្រះជន្មរបស់ព្រះអង្គ លោកមានបំណងយកបច្ច័យ២០លានរៀលដែលបានមកពីការជ្រះថ្លារបស់ពុទ្ធបរិស័ទនានា នាពេលកន្លង ទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងខ្វះខាត ។

កន្លងមកជារៀងរាល់ឆ្នាំ ព្រះសង្ឃដែលល្បីខាងទស្សន៍ទាយ មើលជំងឺ ផ្លូវក្រៅផ្លូវក្នុង ហើយមានអ្នកជឿច្រើន ហើយថែមមានទាំងឯកឧត្ដម លោក ជំទាវ ញាតិញោម ទាំងក្នុងនឹងក្រៅប្រទេស ជាច្រើន ជឿជាក់នោះ ពេលបុណ្យចំរើនព្រះជន្មរបស់ព្រះអង្គម្ដងៗ ព្រះអង្គតែងតែធ្វើបុណ្យចែកទានជាញឹកញាប់ មិនដែលអាក់ខានឡើយ។ ទទឹមគ្នានោះដែរ ព្រោះអង្គតែងតែចែកទានដល់ជនក្រីក្រ ព្រមទាំងអ្នកសិល្បៈក្រីក្រ ចាស់ជរាជាដើម។

ជាមួយនឹងការប្រកាសខាងលើនេះ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត” សមាជិកកុដិ២៤ វត្ត នាគវ័ន ក៏បានអំវនាវ ដល់ញាតិញោមពុទ្ធបរិស័ទចង់ចូលរួមជាមួយអាត្មាភាព អាចចូលរួមជាមួយអាត្មាភាពបានដោយក្ដីជ្រះថ្លា នៅថ្ងៃនោះ តែម្ដង នៅមន្ទីរពេទ្យគន្ធបុប្ផាវេលាម៉ោង៨ព្រឹក ។
Facebook រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត បានសរសរបែបនេះថា” ខ្ញុំព្រះករុណាអាត្មាភាព”ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត” សមាជិកកុដិ២៤ វត្ត នាគវ័ន នៅថ្ងៃទី២៨ ខែ ១២ ឆ្នាំ ២០១៩ ខាងមុខនេះ ជាថ្ងៃ( ចំរើនព្រះជន្មអាត្មាភាព )ទទឹមគ្នានោះដែរខ្ញុំព្រះករុណាអាត្មាភាពមានបំណងយកបច្ច័យ២០លានរៀលដែលបានមកពីការជ្រះថ្លារបស់ពុទ្ធបរិស័ទនានា នាពេលកន្លង ទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងខ្វះខាត ។ ដូចនេះប្រសិនបើញាតិញោមចង់ចូលរួមជាមួយអាត្មាភាព អាចចូលរួមជាមួយអាត្មាភាពបានដោយក្ដីជ្រះថ្លា នៅថ្ងៃនោះ តែម្ដង នៅមន្ទីរពេទ្យគន្ធបុប្ផាវេលាម៉ោង៨ព្រឹក ឬអាចទាក់ទងលេខទូរសព្ទ 017609999/011999925/0719999925”។




