លោកស្រី ប្រាក់ សោភ័ណនារី ឡើងជារដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ ទ្រង់ឡាយព្រះហស្តលេខា ត្រាស់បង្គាប់តែងតាំង លោកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី ជារដ្ឋលេខាធិការ ក្រសួងសុខាភិបាលកម្ពុជា តាមសំណើរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី បច្ចុប្បន្នជាអនុរដ្ឋលេខាធិការ និងជានាយករង​មជ្ឈមណ្ឌល គាំពារមាតា និងទារកនៃក្រសួងសុខាភិបាល។

លោកស្រីត្រូវបានស្គាល់ថា ជាវេជ្ជបណ្ឌិតខ្មែរម្នាក់ដែលមានជំនាញច្បាស់លាស់ខាងស្រ្តី ​ទារក​ និងកុមារ ហើយកន្លងមកលោកស្រីបានចូលរួមធ្វើការជាមួយអង្គការអន្តរជាតិជាច្រើនដើម្បីគាំពារទារ-កុមារ ក្នុងការផ្សព្វផ្សាយឲ្យឈ្វេងយល់កាន់ច្បាស់ពី​ការប្រើប្រាស់​អាហារូបត្ថម្ភ​មិន​ត្រឹមត្រូវ ដល់​ទារក​-​កុមារ និង​ការប្រើប្រាស់​ម្សៅ​ទឹកដោះគោ​សិប្បនិម្មិតជាដើម។

សូមជម្រាបថា នៅថ្ងៃទី៣១ ខែធ្នូ ថ្ងៃឆ្លងឆ្នាំសកល ២០២២ ព្រះមហាក្សត្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ចេញព្រះរាជក្រឹត្យផ្ដល់ឋានៈដល់ឥស្សរជនពីររូប ជាទីប្រឹក្សាផ្ទាល់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺលោក សឹង សំណាង មានឋានៈស្មើ ទេសរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។ លោកកាន់តួនាទីជានាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងអាកាស ទទួលបន្ទុកលើ​ការ​ងារគ្រប់គ្រងបញ្ជាផ្ទាល់កងទ័ពជើង​អាកាស និងបញ្ជាការដ្ឋាន​​ការ​ពារអាកាកាស​ និងលោក ឈួន ថាវរិន្ទ មានឋានៈស្មើ រដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។ លោកមានងារជាឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងទ័ពជើងអាកាស នៃអគ្គបញ្ជាការដ្ឋាន និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា៕