បុរីធំៗពីរកំពុង​បង្ហាញ​វត្តមាន សាងសង់ផ្ទះរាប់រយល្វែង​នៅ​តំបន់អរិយក្សត្រ

សង្គម​ និង​សេដ្ឋកិច្ច

ខណ្ឌចែក​ដោយ​ទន្លេ​ តំបន់​អរិយក្សត្រ​កំពុង​មានការអភិវឌ្ឍដោយ​គម្រោង​បុរី​ធំៗ ខណៈស្ពាន​ឆ្លង​ភ្ជាប់​ទៅ​តំបន់នេះ​កាន់តែ​ខិត​ជិត​នឹង​បើការ​ដ្ឋានសាងសង់នៅពេល​ខាង​មុខ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្វាយជ្រុំនិងអរិយក្សត្រមានទីតាំងស្ថិតនៅក្នុងខេត្តកណ្តាលភាគខាងកើតនៃទីក្រុងភ្នំពេញ បច្ចុប្បន្ន​អាចជិះនាវាចម្លងកាត់ទន្លេចតុមុខដោយប្រើរយៈពេលខ្លីតែប៉ុណ្ណោះ។ ក៏ប៉ុន្តែបន្តិចទៀតនឹងកសាងស្ពានតភ្ជាប់ ដែល​ថ្ងៃអនាគតនឹងប្រែ​ក្លាយជាតំបន់ពាណិជ្ជកម្មប្រកបដោយសក្ដានុពលមួយ ដោយសារវានៅជាប់នឹងមាត់ទន្លេ ហើយនៅកៀកទីក្រុងភ្នំពេញជាងគេ។

ជាក់ស្តែង​នៅ​តំបន់នោះ​យើងឃើញ​ មាន​គម្រោង​បុរីធំ​​ចំនួនពីរកំពុង​អភិវឌ្ឍ​គឺ​បុរីចតុមុខសុីធី និងបុរីវីឡាទួលសង្កែ។

ក្រុមហ៊ុន BS Land and Home បាន​ចាប់ផ្តើម​បើ​ក​គម្រោង​អភិវឌ្ឍ​បុរី​ចតុមុខ​ស៊ីធីនៅឆ្នាំ២០១៦ មានទីតាំងក្នុងភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ពង្រីក​ដល់​គម្រោង​ទី ៣ និង​មាន​ការ​សាងសង់​ខនដូរ​ដែលមានផ្ទះ​រាប់​រយ​យូនីតទៀត។

ចំណែកឯបុរីវីឡាទួលសង្កែអរិយក្សត្រ ក៏​បានពង្រីក​គម្រោង​អភិវឌ្ឍ​បុរី​នៅ​តំបន់អរិយក្សត្រក្បែរនឹងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត។ បុរីវីឡាទួលសង្កែអរិយក្សត្រ មានការ​សាងសង់​​វីឡាភ្លោះ ផ្ទះអាជីវកម្ម និងផ្ទះល្វែងម៉ូតថ្មីរាប់រយល្វែង។

តំបន់អរិយក្សត្រជាតំបន់មួយ ដែលមានការអភិវឌ្ឍន៍ខ្លាំងក្លា នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះមានគម្រោងស្ពាន​តភ្ផាប់​ពី​ជ្រោយចង្វារ (ស្វាយជ្រុំ) និងគម្រោងស្ពានទីពីរចេញពីផ្លូវជាលេខ១ (ក្ដីតាកុយ) ដែលផ្ដល់ភាពងាយស្រួល ក្នុងការធ្វើដំណើរក៏ដូច​ជា​ការប្រកបមុខរបរផ្សេងៗ។ បន្ទាប់ពីគម្រោងស្ពានដែលតភ្ជាប់ពីខណ្ឌជ្រោយចង្វារទៅស្វាយជ្រុំ អរិយក្សត្រសាងសង់រួចរាល់ អ្នកអភិវឌ្ឍបុរីធំៗទំនងជាមិនមើលរំលងតំបន់មួយនេះទេ៕