ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នេះ បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់សំណង់ អ្នកអភិវឌ្ឍអចលនវត្ថុ អ្នកអភិវឌ្ឍលំនៅឋាន និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រសួងសម្រេចដាក់ឱ្យអនុវត្តការស្តង់ដារនៃការត្រួតពិនិត្យ និងបញ្ជាក់សំណង់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្នុងន័យនេះ ម្ចាស់សំណង់ អ្នកអភិវឌ្ឍអចលនវត្ថុ និងអ្នកអភិវឌ្ឍលំនៅឋានទាំងអស់ទូទាំងប្រទេសកម្ពុជា ត្រូវតែរកអ្នកវិជ្ជាជីវៈ ឬក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់ ដែលមានអាជ្ញាបណ្ណផ្ដល់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីត្រួតពិនិត្យ និងចេញលិខិតបញ្ជាក់អនុលោកភាពនៃគម្រោងប្លង់ ការងារសាងសង់ ឬរុះរើសំណង់ តាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ មុនដាក់ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ រុះរើ ជួសជុល លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ និងវិញ្ញាបនបត្រប្រើប្រាស់សំណង់៕
សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងលម្អិតខាងក្រោម…