កម្ពុជារកឃើញអ្នកឆ្លងមេរោគអូមីក្រុងចូលក្នុងសហគមន៍ ខណៈអ្នកជំងឺដើរហើរច្រើនខេត្តអំឡុងពេលឆ្លងឆ្នាំ

សង្គម​ និង​សេដ្ឋកិច្ច

បុរសវ័យ ២៣ឆ្នាំម្នាក់ ត្រូវបានក្រសួងសុខាភិបាលកម្ពុជារកឃើញមានផ្ទុកមេរោគបំប្លែងខ្លួនប្រភេទថ្មី អូមីក្រុង ដែលជាករណីឆ្លងចូលក្នុងសហគមន៍ជាលើកដំបូង ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ កាលពីខែធ្នូ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកដែលរកឃើញមានផ្ទុកជំងឺអូមីក្រុង បានទៅច្រើនកន្លែង រួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ធំ សៀមរាប និងទីកន្លែងមួយចំនួននៅតានីទូកមាស នៃខេត្តកំពត នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែមករានេះ ដោយធ្វើដំណើរជាមួយបងប្អូនមកពីប្រទេសអូស្រ្តាលី។

បើតាមក្រសួងសុខាភិបាល ក្រោយត្រឡប់មកពីតាមបណ្តាខេត្តនានា នៅថ្ងៃទី៥ មករា អ្នកជំងឺបានទៅកំដរអ្នកជំងឺនៅមន្ទីរពេទ្យឯកជនមួយ ខណៈដែលធ្វើតេស្តក៏រកឃើញមេរោគបំប្លែងខ្លួនថ្មី អូមីក្រុងតែម្តង។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឨ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យអូឡាំពិច រាជធានីភ្នំពេញ។

ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវសារជាថ្មីម្តងទៀត ឨ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព